Connect with us

ព័ត៌មានជាតិ

អ្នក​ល្មើស​បម្រាម ចូលមក​ខេត្ត​ព្រៃវែង ៥ នាក់ទៀត ឆ្លង​កូវីដ១៩ ជាអ្នកស្រុកសុីធរកណ្ដាល

បានផុស

នៅ

មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី​ទៀត បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។ អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។

គណៈកម្មការខេត្តកំពុងធ្វើការស្រាវជ្រាវព័ត៌មាន ស្តីពីកន្លែងដែលមនុស្ស​ទាំង ៥ បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

អាជ្ញាធរ​ខេត្តព្រៃវែង​បាន​បង្ហាញ​អត្តសញ្ញាណមនុស្ស​ទាំង ៥ នាក់​រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

1 – យ៉ន ឡាំងហួយ ភេទ ស្រី អាយុ ១៨ឆ្នាំ នៅភូមិ ឫស្សីសាញ់ ឃុំ ឫស្សីសាញ់ ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅ សាលាបឋមសិក្សាឫស្សីសាញ់  គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 8/4/2021 បានយកសំណាកទៅពិនិត្យ ថ្ងៃទី 15/4/2021 ( យកលើកទី 1 ) លទ្ធផលវិជ្ជមានកូវីដ19 ។ 

2 – ខោល នីន ភេទ ស្រី អាយុ ៤៤ឆ្នាំ នៅភូមិ ចុង ឃុំ ពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងកំពុងចត្តាឡីស័កនៅ សាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021 បានយកសំណាកទៅពិនិត្យថ្ងៃទី15/4/2021 (យកលើកទី1 ) លទ្ធផលវិជ្ជមានកូវីដ19 ។

3- ណែម ណុប ភេទ ប្រុស អាយុ ១២ឆ្នាំ​ នៅភូមិ ស្វាយសាក់ ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅសាលាបឋមសិក្សាពោធិ៍ទី  គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021 បានយកសំណាកទៅពិនិត្យថ្ងៃទី 15/4/2021 ( យកលើកទី1) លទ្ធផលវិជ្ជមានកូវីដ 19 ។

4- ធា ណែត ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ ពោធិ៍ទី ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅ សាលាបឋមសិក្សាពោធិ៍ទី  គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021  បានយកសំណាកទៅពិនិត្យថ្ងៃទី 15/4/2021(យកលើកទី1) លទ្ធផលវិជ្ជមានកូវីដ 19។ 

5- ឡាត ចាន់ណក់ ភេទ ស្រី អាយុ ៣២ឆ្នាំ នៅភូមិ ពោធិ៍ទី ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័កនៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី 12/4/2021 បានយកសំណាកទៅពិនិត្យថ្ងៃទី 15/4/2021 (យកលើកទី1) លទ្ធផលវិជ្ជមានកូវីដ19) ។

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម