Connect with us

ព័ត៌មានជាតិ

អ្នកជំងឺម្នាក់ ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ពីរកន្លែង​នៅ​ស្រុក​ស្រីសន្ធរ​ត្រូវ​បិទ

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចបិទទីតាំងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ស្ថិតនៅភូមិរកាទ្វារឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរជាបណ្តោះអាសន្ នបន្ទាប់ពីមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកជំងឺដែលពាក់ពាក់នឹងមន្ទីរពេទ្យទាំងពីរខាងលើមានឈ្មោះ ហួ ហ៊ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តរួចហើយ រួមទាំងអ្នកប៉ះពាល់អ្នកជំងឺនៅក្នុងភូមិទ្រា ចំនួន១៩នាក់ ក៏បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្តរួចដែរ។

រីឯអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលសរុប ៥២នាក់ ក្នុងនោះ មន្ទីរពេទ្យពហុព្យាបាលជំងឺព្រែកពោធិ៍ ២១នាក់ មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ២២នាក់ និងអ្នកសម្រាកព្យាបាលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ចំនួន ០៩នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកស្រីសន្ធរ និងនៅមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍។

លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាមដែលបានដឹ កនាំកិច្ចប្រជុំបន្ទាន់ជាមួយលោកអភិបាលស្រុកស្រីសន្ធរត្រូវយកចិត្តទុកដាក់ចំពោះការធ្វើចត្តាឡីស័កអ្នកពាក់ពន្ធ័ទាំងអស់ ឱ្យបានហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរពីសហគមន៍មួយទៅសហគមន៍មួយទៀត និងត្រូវបន្តផ្សព្វផ្សាយ គោលការណ៍ វិធានការ ការប្រយុទ្ធទប់ស្កាត់នឹងជំងឺដ៏កាចសាហាវនេះ ឱ្យបានខ្លាំងក្លាថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម