Connect with us

ព័ត៌មានជាតិ

អ្នក​ឈឺ​កកកុញ​ពេញ​ពេទ្យ មាន​អ្នកជំងឺ​កូវីដ ១៦ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ

បានផុស

នៅ

​ការ​ឆ្លង​កើន​ឡើង ខណៈ​ដែល​កន្លែង​សម្រាក​ព្យាបាល​កកកុញ​ដោយ​អ្នក​ជំងឺ មក​ដល់ពេលនេះ​មាន​​អ្នក​ជំងឺ ១៦ នាក់ ត្រូវ​បាន​ក្រសួង​សុខាភិបាល​អនុញ្ញាតិ​ឲ្យ​​សម្រាក​​ព្យាបាល​នៅតាម​​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អនុញ្ញាតិ​អ្នក​ជំងឺ​កម្រិត​ស្រាល​សម្រាកព្យាបាលនៅ​ផ្ទះ​ ក្រសួងសុខាភិបាលកម្ពុជាក៏​បាន​ណែនាំឲ្យមានការតាមដានរោគសញ្ញា និងការថែទាំដោយខ្លួនឯង។

ករណីគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជា មិនក្អក កម្ដៅក្រោម៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក ដែល​ជា​សភាពទូទៅធម្មតា មិនចាំបាច់ប្រើឱសថដើម្បីព្យាបាលនោះទេ។

ករណី​កម្រិតស្រាល ហើយមានរោគសញ្ញា ដូចជា មានកម្ដៅលើសពី ៣៧.៥អង្សា មានអាការៈឈឺសាច់ដុំ ឈឺបំពង់ក ត្រូវប្រើថ្នាំជាបន្ទាន់ ក្នុងនោះសម្រាប់មនុស្សពេញវ័យ ដែលមានទំងន់ចាប់ពី៣០គីឡូក្រាមឡើងទៅ ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុល ៥០០មីល្លីក្រាម មួយថ្ងៃ៣ដង។ កុមារដែលមានទំងន់ចាប់ពី ២០ ទៅ ២៩គីឡូក្រាម ត្រូវប្រើប៉ារ៉ាសេតាម៉ុល ៣០០មីល្លីក្រាម មួយថ្ងៃ៣ដង ជាកំហិត។

ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោ ឬក្អក មានឬមិនមានស្លេស សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ត្រូវលេបថ្នាំ ប្រូម៉ិចស៊ីន (Bromhexion) ៨មីល្លីក្រាម មួយថ្ងៃបីដង ឬប្រសិនបើប្រើថ្នាំ សេទីរីហ្ស៉ីន (Cetirizine) គឺត្រូវលេប ១០មីល្លីក្រាម មួយថ្ងៃម្ដងតែប៉ុណ្ណោះ។

អ្នកជំងឺត្រូវស្នាក់នៅបន្ទាប់ដាច់ដោយឡែក ត្រូវពាក់ម៉ាស លាងសម្អាតដៃឲ្យបានញឹកញាប់ រក្សាគម្លាតយ៉ាងតិច២ម៉ែត្រ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ដូចជា សាច់ បន្លែ ផ្លែឈើ និងពិសារទឹកឲ្យបានច្រើន។ ជាមួយ​គ្នា​នេះ ត្រូវតាមដានសុខភាពខ្លួនឯង ឲ្យបានញឹកញាប់ទៀងទាត់ជា​ប្រចាំថ្ងៃ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម