Connect with us

ព័ត៌មានជាតិ

ខ្ញីទឹកឃ្មុំ បន្លែផ្លែឈើជាច្រើន​កេស នឹង​យកទៅចែកជូនអ្នក​ធ្វើ​ចត្តាឡីស័កតាមផ្ទះ

បានផុស

នៅ

ភ្នំពេញ៖ ខ្ញីទឹកឃ្មុំចំនួន១០កេស និងបន្លែផ្លែឈើក្រៀុមចំនួន៥០កេស ត្រូវ​បាន​សប្បុរសជន​ផ្តល់​ជូនដល់​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន KINO Care Cambodia និង ក្រុមហ៊ុន លីលីហ្វូត អុិនដាសទ្រី ខូអិលធីឌី ដែល​បាននាំ​ទឹកឃ្មុំ និងបន្លែផ្លែឈើក្រៀុមជាច្រើនកេស​ ជូន​​ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​យកទៅ​ចែក​ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីសក័ តាមមូលដ្ឋាន និងតាមលំនៅដ្ឋានជាច្រើនគោលដៅក្នុងរាជធានីភ្នំពេញ ដែលត្រូវការជំនួយឧបត្ថម្ភជាចាំបាច់។

លោកអភិបាលក្រុង​បាន​ថ្លែង​បន្ត​ថា ការ​ផ្តល់ជំនួយ​ឧបត្ថម្ភនេះ ពិតជាបានរួមចំណែកជួយ​ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីសក័នៅរាជធានីភ្នំពេញ ដែល​ត្រូវ​ការ​ការជួយឧបត្ថម្ភ​ជា​ស្បៀង​អាហារ​ទាន់ពេលវេលា សម្រាប់​ទ្រទ្រង់​ការ​រស់នៅប្រចាំថ្ងៃ​ដែល​ពលរដ្ឋ​ខ្លះ​មានការ​ខ្វះខាត​ បន្ទាប់​ពីការ​បិទ​ខ្ទប់ទីក្រុង​បណ្តោះអាសន្ន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបាន ទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

អ៊ីរ៉ង់ ថា សំឡេងផ្ទុះដែលឮគឺជាស្នូរប្រព័ន្ធខែលការពារដែនអាកាសបាញ់​កម្ទេច​យន្តហោះគ្មានមនុស្ស

សេចក្ដីជូនដំណឹង៣៨ នាទី មុន

ឧកញ៉ា គិត ស៊ូឡា ជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

​ចាប់ខ្លួនស្ត្រី​ ប្រេស៊ីល ម្នាក់ ​ពី​បទ​ដឹក​សព​ចូល​ធនាគារ​ ដើម្បីឲ្យស៊ីញ៉េខ្ចី​លុយ

ព័ត៌មានជាតិ៥៤ នាទី មុន

ពិធីបុណ្យចូលឆ្នាំថ្មីរៀបចំបានល្អ ខណៈបញ្ហានានាថយចុះ ៣០ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម