Connect with us

ព័ត៌មានជាតិ

តុលាការសម្រេច​ ឃុំខ្លួនបុរសម្នាក់ដែលអួតស័ក្ដឧត្តមសេនីយ

បានផុស

នៅ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានឲ្យដឹងថា លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះបានបើកសវនាការជំនុំជម្រះផ្ទាល់​លើសំណុំរឿងជនសង្ស័យម្នាក់ ដែលជិះរថយន្តដើរឡាយវីដេអូបង្ហោះអួងអាងថា ខ្លួនជាឧត្តមសេនីយ៍ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរងចាំការសម្រេចនៅពេលក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចនេះគឺទុករយៈពេល១៤ ថ្ងៃ ឲ្យជនត្រូវចោទពឹងពាក់មេធាវីការពារក្តី អោយខ្លួន ។ ជនសង្ស័យមានឈ្មោះ សៀង រង្សី ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅផ្ទះលេខ១A ផ្លូវលេខ៩៩R ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងស្នាក់នៅបុរីហ្គ្រេនជ្រោយចង្វា ផ្ទះលេខ២១៦ ផ្លូវលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជននេះត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់តាមមាត្រា៣ មាត្រា៤ និង មាត្រា១១ នៃច្បាប់ស្តីពីកូដវីត.១៩ ដោយអនុវត្ត នីតិវិធីបង្ហាញខ្លួនភ្លាម (មាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ) រួចត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមជំនុំជម្រះផ្ទាល់ ។

តាមច្បាប់ស្តីពីកូវីដ.១៩ ពេលណាជនសង្ស័យត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនោះ នឹងត្រូវបើកសវនាការ នឹងផ្តន្ទាទោសលើជនសង្ស័យភ្លាមៗតែម្តង ប៉ុន្តែករណីខាងលើនេះដោយសារជនត្រូវចោទ ត្រូវការពឹងពាក់មេធាវី ដើម្បីការពារក្តីទើបចៅក្រមជំនុំជម្រះសម្រេចលើកពេលសវនាការ តែតម្រូវឲ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារកំណត់១៤ ថ្ងៃ ទើបឲ្យនាំមកផ្តន្ទាទោសវិញ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម