Connect with us

ព័ត៌មានជាតិ

ផ្សារដើមគរ ​ត្រូវបានអាជ្ញាធររាជធានីផ្ទេរជា បណ្តោះអាសន្ន ទៅនៅផ្សារថ្មីមួយទៀត នៅផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

បានផុស

នៅ

ក្រោយពីផ្សារដើមគរ ដែលជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជាបណ្តោះអាសន្ននោះ មកដល់ពេលនេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបង្កើតថ្មីមួយទៀតជាបណ្តោះអាសន្ននៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានាទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគរដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែមិនានេះថា លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីមានការបិទដើមគរជាបណ្តោះអាសន្នដោយ​សារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ លោកឃួង ស្រេង ក៏បានបង្កើតទីផ្សារមួយទៀតជំនួសផ្សារដើមគរជាបណ្តោះអាសន្ន ជំនួសផ្សារដើមគរ។

ផ្សារនេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល មានចម្ងាយប្រមាណជាជាងជាង១៤គីឡូម៉ែត្រពីផ្សារដើមគរ រាជធានីភ្នំពេញ ។ ផ្សារថ្មីនេះ មកដល់ពេលនេះបន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទីផ្សារនេះ ហើយដែរ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

សម្ដេចតេជោ ហ៊ុន សែនអះអាងថា ​កម្ពុជាមានសន្តិភាព ​នាំឱ្យទេសចរ​ដើរកម្សាន្តសប្បាយរីរីករាយ​ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រី​មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏ស្ថិតក្នុង​ហេតុការណ៍​ចាក់​សម្លាប់មនុស្ស​នៅ​​ទីក្រុង ស៊ីដនី

ព័ត៌មានជាតិ១ ម៉ោង មុន

ពិធីបុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ ខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរដើរលេងជាង ៣៧ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេក្រុមហ៊ុន Apple ចង់បង្កើនការវិនិយោគបន្ថែមទៀតនៅ វៀតណាម

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរជាង ១ លាននាក់ ​ដើរលេងកម្សាន្តនៅវត្តភ្នំរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម