Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាង ២,៤០០​នាក់​ហើយ បានទទួលការ​វ៉ាក់សាំង​

បានផុស

នៅ

​សមាជិកសមាគម​អតីតយុទ្ធជន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទទួល​វ៉ាក់សាំង​ការ​ចាក់​វ៉ាក់​ជាង២,៤០០​នាក់​ហើយ បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយមាន​ការណែនាំ​ជាប្រចាំ​ពី​សំណាក់ ឯកឧត្តម គន់ គីម ទេស រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា និង​មានការ​ណែនាំ​ផ្ទា​ល់ពី ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រធាន កិត្តិយស​សមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន សមាគម​អតីតយុទ្ធជន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជំរុញ​ណែនាំ​អោយ លោក​អធិការនគរបាល​ក្រុង​-​ស្រុក​ដែលជា​ប្រធាន ស អ ក ក្រុង​ស្រុក និង​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ទាំងអស់ ខិតខំ​ណែនាំ ដឹកជញ្ជូន​ប្រមូល​ពូ មីង បងប្អូន​សមាជិក ស អ ក ដើម្បី​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ឲ្យបាន​គ្រប់ៗ​គ្នា​។​

​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សមាជិកសមាគម​អតីតយុទ្ធជន សរុប ២,៨៩៦​នាក់ គិត​មកដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១​នេះ បានមក​ទទួល​វ៉ាក់សាំង​បាន​ជាង ២,៤០០​នាក់​ហើយ​៕​

អត្ថបទ៖​ ចាន់ធី​

សូមចុចអាន៖ បង​ប្អូន​ណ​ា​ខ្វះស្បៀង សូមទាក់ទងមកតាមបណ្តាញតេឡេក្រាម​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម