Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខេត្តកោះកុង អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដស្ទើរតែ១០០ភាគរយ

បានផុស

នៅ

អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានវាយតម្លៃពីស្ថានការណ៍ក្នុងបរិបទកូវីដ១៩ថា សព្វថ្ងៃថា ក្រុមប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិការ និងយុវជន ហាក់បានចូលរួមអនុវត្តពីវិធានការសុខាភិបាលបានស្ទើរ១០០ភាគរយ។

លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិបញ្ជាក់ថា ចាប់តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកទល់ពេលនេះ សង្កេតឃើញមានប្រជាពលរដ្ឋ អាជីវករលក់ដូរ និងយុវជន ចូលរួមគោរពពីវិធានការណែនាំអប់រំរបស់អាជ្ញាធរពាក់ព័ន្ធ តាមរយៈមិនប្រមូលផ្តុំគ្នីគ្នាច្រើន ពាក់ម៉ាស់រាល់ចេញធ្វើដំណើរ និងមិនលក់ដូរស្រាបៀរជូនអតិថិជន ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែទោះយ៉ាងណា លោកក៏ទទួលស្គាល់ដែរថា ពលរដ្ឋ អាជីករ និងយុវជនយុវនារី មួយភាគតូចនៅតែបន្តបំពានដែលផ្ទុយពីការណែនាំកន្លងទៅ គ្រាមានការប្រមូលផ្តុំជួបគ្នាតាមទីសាធារណៈ លេងល្បែងស៊ីសង និងហូបចុកស្រាបៀរ។

គ្រប់តែវេនប្រចាំការល្បាត ទាំងលោក សៀង កក្កដា អភិបាលរងក្រុង និងលោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បញ្ជាក់ជាថ្មីម្តងទៀតថា ប្រសិនបើរកឃើញមុខមាត់ក្រុមមនុស្សដដែលបន្តមានវត្តមានប្រមូលផ្តុំគ្នា ហូបចុកគ្រឿងស្រវឹង មិនពាក់ម៉ាស់ នឹងរងការពិន័យទៅតាមច្បាប់គ្មានការលើកលែងនោះទេ។

ក្នុងអំឡុងខែមេសា ២០២១នេះ ក្រុមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានដាក់វេនប្រចាំការល្បាតពិនិត្យក្នុងភូមិសាស្រ្តគោលដៅនីមួយៗ ដើម្បីតាមដានមើលថាតើពលរដ្ឋ អាជីករ និងយុវជនណាខ្លះនៅតែបន្តបំពានមិនគោរពអនុវត្តតាមបទ​បញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។

កន្លងទៅ ក៏ដូចជាបច្ចុប្បន្ន អាជ្ញាធរ មន្ទីរជំនាញ បានផ្សព្វផ្សាយអប់រំណែនាំខ្លឹមសារច្បាប់ និងសេចក្តីជូនដំណឹងជាច្រើនមកហើយពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ទៅកាន់សាធារណជន ដើម្បីគាំទ្រការពារទប់ស្កាត់ទាំងអស់គ្នា។

ជាពិសេសសារាចរណែនាំផ្អាកលក់ដូរគ្រឿងស្រវឹងនៅតាមភោជណីយដ្ឋាន អាហារដ្ឋាន ក្លិបកម្សាន្ត កន្លែងម៉ាស្សា និងអាជីវកម្មផ្សេងៗតបនឹងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៣កុំ៣ការពារ និង២​ចូលរួម៕

(អត្ថបទៈ សិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម