កម្ពុជា​ប្រើ​វិធីសាស្រ្ត​តេស្ត​កូវីដ​ថ្មី ១៥ នាទី​អាច​ដឹង​លទ្ធផល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​ប្រើ​វិធីសាស្រ្ត​តេស្ត​កូវីដ​ថ្មី ១៥ នាទី​អាច​ដឹង​លទ្ធផល​

បានផុស

នៅ

ការ​រាលដាល​ធ្ងន់ធ្ងរ ដែល​ការ​ធ្វើ​តេស្ត​សំណាក​ធម្មតា​ត្រូវ​ចំណាយ​ពេល​យូរ ដោយ​ឡែក​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​វិធី​សាស្រ្ត​តេស្ត​ថ្មី (Rapid Test) ១៥ នាទី​អាច​ដឹង​លទ្ធផល។ នេះបើ​តាម​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្រ​យុវជន​សម្តេច​តេជោ បាន​ធ្វើ​តេស្ត​លើ​អាជីវករ​ផ្សារដើមគ និង​ផ្សារ​នាគមាស ដែល​មាន​ចំនួន​រាប់​រយ​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវយក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងចាប់ផ្ដើមអនុវត្ដ ការធ្វើតេស្ដរហ័ស​រកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ដក្រុង ដែលមានហានិភ័យខ្ពស់។

ក្រសួងសុខាភិបាល បានសម្រេចជ្រើសយើងឧបករណ៍តេស្ដរហ័សនេះ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី»។

លោកជំទាវយក់ សម្បត្ដិ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃើញនូវប្រសិទ្ធិភាព នៃឧបករណ៍តេស្ដរហ័សនេះ កាលពីម្សិលមិញ ខណៈដែលយើងបានយកទៅធ្វើតេស្ដ ដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ យើងរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយយើងបានយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺឃើញលទ្ធផលដូចគ្នាដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services