ព័ត៌មានជាតិ
ក្រុមហ៊ុន២ ឧបត្ថម្ភអង្ករ១៥តោន ម៉ូតូ២គ្រឿងនិងគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលរាជធានីដើម្បីជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក
ថវិកា អង្ករ ម៉ូតូនិងគ្រឿងឧបភោគ បរិភោគមួយចំនួនត្រូវបានក្រុមហ៊ុនថោនគ្រុបនិងផែស្ងួត លី ធាម ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២០ ធ្នូ២០២៥នេះ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនថោនគ្រុបនិងផែស្ងួត លី ធាម ដែលបានឧបត្ថម ថវិកា អង្ករ ម៉ូតូនិងគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស។

លោកឃួង ស្រេង បានមានប្រសាសន៍ថា នៅពេលប្រទេសជាតិមានសង្គ្រាមជាមួយចោរឈ្លានពានសៀម បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានសាមគ្គីគ្នាល្អណាស់ ដោយបានជួយឧបត្ថម្ភជាថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់រាប់សិបមុខ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។

ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនថោនគ្រុប បានឧបត្ថមអង្ករចំនួន១៥តោននិងថវិកា២០លានរៀល,ផែស្ងួត លី ធាម របស់ឧកញ៉ា លី ប៊ុនឡុង ចូលរួមឧបត្ថម្ភ យឺត ចំនួន៥០០ ម៉ូតូ វេវ ២គ្រឿង ទឹកសុទ្ធ ចំនួន ១២០កេស និងបារី ចំនួន ១០ប៉ិច។

ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ ទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា
ក្រៅពីក្រុមហ៊ុនទាំង២ខាងលើ នាថ្ងៃទី២០ ធ្នូដដែលនេះ សប្បុរសជន មន្ត្រីរាជការតាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌនានា ដូចជា រដ្ឋបាលខណ្ឌព្រែកព្នៅ, រដ្ឋបាលខណ្ឌទួលគោក, រដ្ឋបាលខណ្ឌច្បារអំពៅជាដើមនោះក៏បាន សម្រុកមកចូលរួម ចែករំលែក បរិចាកជាថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់រាប់សិបមុខ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកផងដែរ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


