ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរីត្រៀម៣ទីតាំងធ្វើកន្លែងព្យាបាល និងមណ្ឌលចត្តាឡីស័ក
រដ្ឋបាលខេត្តមណ្ឌលគីរីបានត្រៀមទីតាំងចំនួន៣កន្លែងសម្រាប់ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងធ្វើជាមណ្ឌលចត្តាឡីស័កក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបានសម្រេច យកមន្ទីរពេទ្យបង្អែកខេត្ត ១កន្លែង អគារស្នាក់នៅរបស់គ្រូ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ១កន្លែង និងផ្ទះគ្រូ ១កន្លែង ដើម្បីត្រៀមលក្ខណៈទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែកចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជំងឺកូវីដ-១៩។
ក្នុងឱកាសចុះពិនិត្យមើលទីតាំងទាំងនោះ លោកអភិបាលខេត្តបានណែនាំដល់មន្រ្តីជំនាញ ត្រូវរៀបចំបន្ទប់នីមួយៗឱ្យបានស្អាត និងរៀបចំបំពាក់នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារ និងគ្រែ ព្រមទាំងសម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនទៀតផងដែរ។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ “សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩នោះទេ តែទោះជាយ៉ាងក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្តតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការរឹតបន្តឹងនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសជិតខាង និងតាមព្រំប្រទល់រវាងខេត្ត និងខេត្ត ជាពិសេស ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅគ្រប់រមណីយដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្ត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍”។
លោក អភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ៣ការពារ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង