Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង កំណត់មន្ត្រីរាជការឲ្យចូលធ្វើការតែត្រឹម២ភាគរយប៉ុណ្ណោះ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានកំណត់ឲ្យមន្ត្រីរាជការនៅក្រសួងមហា​ផ្ទៃ ចូលធ្វើការតែត្រឹម ២ភាគរយប៉ុណ្ណោះ ក្នុងអំឡុងពេល នៃការបិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់នៅក្នុងសេចក្តីណែនាំ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ និងដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេល នៃការបិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មកបំពេញការងារនៅទីស្ដីការក្រសួងមហាផ្ទៃ រួមមាន រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករបូមន្ត្រី មន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយក និងប្រធានអង្គភាពប្រហាក់ប្រហែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដទៃទៀត ត្រូវធ្វើការពីលំនៅឋាន ឬទីសំណាក់ របស់ខ្លួនតាមរយៈ​អនឡាញ​។ ក្នុងករណីចាំបាច់ត្រូវមកបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ តែត្រូវទាក់ទងមកអគ្គលេខាធិការដ្ឋាន ដើម្បីរៀបចំផ្ដល់លិខិតបំពេញ បេសកកម្មជូន តាមការចាំបាច់។

ដោយឡែកអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល ដែលត្រូវចាត់មន្ត្រីមកបំពេញការងារឱ្យបានជាអប្បបរមា មិនលើសពី២ភាគរយ ដែលមានដូចជា ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងបណ្ឌិត្យសភានគរបាលកម្ពុជា ។

អគ្គនាយកនៃអគ្គនាយកដ្ឋាន និងប្រធានអង្គភាពប្រហាក់ប្រហែល ដែលត្រូវបានអនុញ្ញាតឱ្យ មន្ត្រីមកបំពេញការងារមិនលើសពី២ភាគរយ ហើយត្រូវរៀបចំលិខិតបំពេញបេសកកម្មសម្រាប់តែគោលបំណង នៃការធ្វើដំណើរពីលំនៅឋាន ឬទីសំណាក់របស់មន្ត្រីសាមី មកកាន់ទីស្តីការក្រសួងមហាផ្ទៃ ឬអង្គភាពបំពេញការងារ ក្នុងអំឡុងពេលបិទខ្ទប់ និងត្រូវបញ្ជូនបញ្ជីឈ្មោះមកអគ្គលេខាធិការដ្ឋាន ដើម្បីផ្តល់ជូនប័ណ្ណចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានតម្រូវឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវរៀបចំកំណត់ទំហំមន្ត្រី ដែលត្រូវឱ្យមកបំពេញការងារនៅអគ្គស្នងការដ្ឋាន និងអង្គភាពចំណុះ រួមទាំងអង្គភាពប្រតិបត្តិការនានា ទៅតាមតម្រូវការការងារជាក់ស្តែង ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយត្រូវរៀបចំលិខិតបំពេញបេសកកម្ម ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវមកបំពេញការងារ។

ចំពោះមន្ត្រីដែលបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារក្នុងតំបន់បិទខ្ទប់ ត្រូវបំពេញការងារជាប្រក្រតី តាមវិធានការ និងគោលការណ៍ នៃការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទាំងនោះ ហើយអគ្គនាយកដ្ឋានពន្ធនាគារត្រូវណែនាំ និងធ្វើការត្រួតពិនិត្យការចេញលិខិតបំពេញបេសកកម្ម សម្រាប់មន្ត្រីអនុរក្សពន្ធនាគារដែលត្រូវចាត់ឱ្យមកបំពេញការងារសម្រាប់តែគោលបំណងនៃការធ្វើ ដំណើរពីលំនៅឋាន ឬទីសំណាក់របស់មន្ត្រីសាមី មកកាន់មណ្ឌលអប់រំកែប្រែ ឬពន្ធនាគារ ដែលខ្លួន បំពេញការងារតែប៉ុណ្ណោះ៕

អត្ថបទ៖កោះកែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម