Connect with us

ព័ត៌មានជាតិ

ផ្សា​របឹង​កេងកង​នៅដំណើរការលក់គ្រឿង​ហូបចុកជាធម្មតា តែត្រូវអនុវត្តតាមការណែនាំរបស់​អាជ្ញាធរ​

បានផុស

នៅ

ស្ថានភាព​នៅ​ផ្សា​របឹង​កេងកង​នៃ​ខណ្ឌ​បឹង​កេងកង សម្រាប់​នៅ​ថ្ងៃទី​១៩ ខែមេសា នេះ បងប្អូន​ប្រជា​ពលរដ្ឋ​បានចេញ ចូល​ផ្សារ​ជាធម្មតា ខណៈដែល​បងប្អូន​អាជីវករ ប្រមាណ​ជាង​៦០​តូប​ប៉ុណ្ណោះ ដែល​ជា​អាជីវករ​លក់​គ្រឿង​ហូបចុក គ្រឿងទេស បន្លែ និង​ត្រី​សាច់ ទៅតាម​ការណែនាំ​របស់​រាជរដ្ឋា​ភិបាល​ និង​អាជ្ញាធរ​ដែនដី ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា។​ នេះ​បើតាម​ការ​បញ្ជាក់​ពី ប្រធាន​ផ្សា​របឹង​កេងកង លោក​ ឯក និមល នៅ​ថ្ងៃទី​១៩ ​ខែមេសា​ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប្រធាន​ផ្សារ​បានឲ្យដឹងថា តម្លៃទំនិញ​នៅក្នុង​ផ្សារ យើង​បាន​តម្រូវឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​តែ​ដាក់​ស្លាក តម្លៃ​នៅ​គ្រប់​តូប ឬ ស្ដង់​របស់ខ្លួន​ ដោយ​ការពារ​ជាមុន​ចៀសវាង​ ជន​ឆ្លៀត​ឱកាស​និយម​លក់ទំនិញ​ឡើងថ្លៃ​គ្មាន​ហេតុផល​។​

ជាមួយគ្នានេះ គណៈកម្មការ​ផ្សា​របឹង​កេងកង បានដាក់​កម្លាំង​សន្តិសុខ នៅតាម​មាត់ច្រក​ទ្វារ ចេញ ចូល​ផ្សារ​ដើម្បី​សាកសួរ​ព័ត៌មាន​ពី​តម្លៃ​ទំនិញ ដែល​អតិថិជន គាត់​បាន​ចូលមក​ទិញ ពី​ក្នុង​ផ្សារ ។ ចំពោះ​ការអនុវត្ត​វិធានការ សុខាភិបាល គណៈកម្មការ​ផ្សារ​បាន​រឹតបន្តឹង ដោយ​តម្រូវ​ដល់​អតិថិជន និង អាជីវករ​ពេលចេញ ចូល​ផ្សារ​ត្រូវតែ​ពាក់​ម៉ាស​ការពារ​ជានិច្ច​ និង​ស្គែន​កម្ដៅ បាញ់​ទឹក​អាល់កុល ស្គែ​ន QR code ជាប្រចាំ នៅតាម​ច្រកទ្វារ​ចេញ ចូល​ផ្សារ​ទាំងបី ។ ក្រៅពីនេះ​យើង​បាន​ណែនាំ បង​ប្អូន​អាជីវករ ទទួលអ្នកទិញ​តែ​២​នាក់ ប៉ុណ្ណោះមួយ​តូបៗ ​បើ​មក​ទិញ​បីនាក់​ឡើង ទៅ​គឺ​ត្រូវឲ្យគាត់​នៅ​រងចាំ​នៅ​ខាងក្រោយ​ដោយ​រក្សា​គម្លាតឲ្យ​ឆ្ងាយ​ពីគ្នា ។

លោក​បន្តថា ក្រោយ​បងប្អូន​អាជីវករ​ចាកចេញ​ទៅផ្ទះ​រៀងៗ​ខ្លួន​នាពេល​ល្ងាច​នោះ ខាង​គណៈ​កម្មការផ្សារបឹង​កេងកង​ បាន​ចាត់​កម្លាំង​សន្តិសុខ ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគក្នុងបរិវេណផ្សារ ។

លោក​ប្រធាន​ផ្សារ​បន្តទៀតថា យើង​ត្រូវ​រួមគ្នា អនុវត្តតាម​វិធានការ ៣​ការពារ ៣​កុំ និងចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ទាំងអស់គ្នា ៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម