Connect with us

ព័ត៌មានជាតិ

អស់​ថ្លៃ​ភ្លើងជិត​ពីរ​លាន​រៀន មិនអស់​ចិត្ត អគ្គិសនីស្រាយ​បំភ្លឺ

បានផុស

នៅ

អគ្គិសនីកម្ពុជាបាន​ធ្វើការ​ស្រាយ​បំភ្លឺ លើ​អតិថិជន​ដែលមាន​ម្ចាស់គណនី Facebook ឈ្មោះ ម៉ាក់ លីហេង បាន​លើកឡើង​ថ្លៃ​សេវាប្រើប្រាស់​អគ្គិសនី​អស់ជាង ២ លាន​រៀល។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី អគ្គិសនី​កម្ពុជា​បានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ភារប្រើប្រាស់របស់អតិថិជនមាន ម៉ាស៊ីនត្រជាក់ ០១គ្រឿង ទូរក្លាសេ ០២គ្រឿង កង្ហារ ០២គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។

តាមការពិនិត្យប្រវត្តិទូទាត់ប្រាក់របស់ម្ចាស់គណនី Facebook ឈ្មោះ ម៉ាក់ លីហេង ដែលមានឈ្មោះនៅលើវិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនីឈ្មោះ PRAK NALY ឃើញថា អតិថិជនមានបញ្ហាលើវិក្កយបត្រពីរក្នុងខែមីនា និងខែមេសាគឺ៖

– វិក្កយបត្រទី១ ធ្វើនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានបំណុលសរុប ៧៩៤,៩៨០រៀល ផុតកំណត់បង់ប្រាក់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែពុំទាន់ទូទាត់។
– វិក្កយបត្រទី២ ធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានបំណុលសរុប ១,៣៨៣,៧៨០រៀល និងបំណុលបូកយោងខែមីនា ៧៩៤,៩៨០រៀល ដូចនេះបំណុលសរុបទាំង២ខែគឺ ២,១៧៨,៣៣០រៀល។

ប្រសិនបើអតិថិជនទាំងអស់ ទូទាត់វិក្កយបត្រយ៉ាងយូរមុនថ្ងៃផុតកំណត់នៅលើវិក្កយបត្រនោះមិនមានជាប់បំណុល​យោង​មក​ខែថ្មីទៀតទេ។

អគ្គិសនីកម្ពុជា​បាន​ណែនាំ​ ប្រសិនបើអតិថិជនមានចម្ងល់ពាក់ព័ន្ធ នឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនីកម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម