Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​តម្រូវ​ឲ្យ​រោងចក្រ​ផ្អាក​សកម្មភាព​អាជីវកម្ម​ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ​ត្រូវ​រក្សា​ប៉ុស្តិ៍​និង​អតីតភាព​ការងារ​ជួន​កម្មករ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​សិប្បកម្ម ​និង ​ក្រុមហ៊ុន​ដែល​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ និង ​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល​ត្រូវ​រក្សា​ប៉ុស្តិ៍​ការងារ​និង​រក្សា​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត​។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​តាមរយៈ​សេចក្តីណែនាំ​ស្ដីពី​ការបើក​ផ្ដល់ប្រាក់​ឈ្នួល​ដើមខែ​មេសា​និង​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រោងចក្រ​ស​ហ​គ្រាស​សិប្បកម្ម​និង​ក្រុមហ៊ុន​ដល់​កម្មករនិយោជិត​ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ នៅ​ថ្ងៃទី​១៩​ ខែមេសា​នេះ​ថា​ ក្រៅ​ពី​នេះ​ម្ចាស់​រោងចក្រ​សហគ្រាស​សិប្ប​កម្ម​និង​ក្រុមហ៊ុន​ដែល​ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​ទាំងនោះ​ត្រូវ​បើក​ផ្ដល់ប្រាក់​ឈ្នួល​ដើមខែ​មេសា​សម្រាប់​ថ្ងៃទី​០១​ដល់​ថ្ងៃទី​១៤ ខែមេសា​ឆ្នាំ​២០២១​ជូន​កម្មករនិយោជិត​របស់ខ្លួន ប្រសិន​ជា​មិន​ទាន់​បាន​បើក​មកដល់​នាពេល​កន្លងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ការ​បើកប្រាក់​នេះ​សូម​ធ្វើ​នៅ​ក្រោយ​ពេល​ចប់​វិធាន​ការ​បិទ​ខ្ទប់​និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​ដល់​កម្មករ​និយោជិតរ​បស់​ខ្លួន​ទៅតាម​លទ្ធភាព​ដែល​ដោយ​ផ្អែកលើ​ស្មារតី​មនុស្សធម៌​សាមគ្គីភាព​និង​ទំនួល​ខុសត្រូវ​សង្គម​នៅក្នុង​គ្រា​លំបាក​នេះហើយ​ការបើកប្រាក់​ឧបត្ថម្ភ​បន្ថែម​នេះ​ក៏​សូម​ធ្វើ​នៅក្រោយពេល​ចប់​វិធាន​ការបិទ​ខ្ទប់​ដូចគ្នា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​កម្មករនិយោជិត​ដែល​កំពុង​រស់នៅ​ជាក់ស្ដែង​នៅតាម​បន្ទប់​ជួល​នៃ​តំបន់​បិទ​ខ្ទប់​នេះ​រាជរដ្ឋាភិបាល​បាន​កំពុងផ្ដល់​ជំនួយ​សង្គម​ផ្សេងៗ​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​លោក​លោកស្រី​ជា​ម្ចាស់​ឬ​ជា​នាយក​រោងចក្រ​សហគ្រាស​សិប្បកម្ម​ក្រុមហ៊ុន​និង​បងប្អូន​កម្មករនិយោជិត​ទាំងអស់​និង​អនុវត្ត​សេចក្តីណែនាំ​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​យោគយល់​។

គួរ​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​បានសម្រេច​បិទ​ខ្ទប់​នូវ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង ​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​រយៈពេល​១៤​ថ្ងៃ​ គឺ​ចាប់​ម៉ោង​សូន្យ​ថ្ងៃទី​១៥​ ខែមេសា រហូតដល់​ថ្ងៃទី​២៨ ​ខែមេសា​ ឆ្នាំ២០២១៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម