Connect with us

ព័ត៌មានជាតិ

អែម សុ​វណ្ណា​រី ចូលរួម​វ៉ៃ​អង្គាស់ប្រាក់​ដើម្បី​កុមារ​នៅ​អង្គការ CFC បានសម្រេច​

បានផុស

នៅ

​កីឡាការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី មិនអាច​ឡើង​ប្រកួត​ទេ​នា​ថ្ងៃទី​២៨ ខែមេសា ខាងមុខនេះ​ជាមួយគ្នា​គឺ​កីឡាការិនី​អាមេរិក Colbey Northcutt នៅ​ព្រឹត្តិការណ៍ ONE: TNT IV នា​ថ្ងៃទី​២៨ ខែមេសា ខាងមុខនេះ ដោយសារ​របួស​ស្មា​ពេល​ហ្វឹកហាត់​។

ប៉ុន្តែ អែម សុ​វណ្ណា​រី ក៏បាន​ចូលរួម​ក្នុង​កម្មវិធី RaceToBetterEducation​ដែលមាន​រយៈពេល​២៨​ថ្ងៃ​ដើម្បី​រ៉ៃ​ប្រាក់​ជួយ​ដល់​ការសិក្សា​របស់​កុមារ​នៅ​អង្គការ Caring for Cambodia​។ កីឡាការិនី​រូប​នេះ​បាន​ដាក់​គោលដៅ​ត្រឹមតែ​១៨០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការសិក្សា​របស់​កុមារ​ម្នាក់​ក្នុង​រយៈពេល​មួយឆ្នាំ​។

​ការចូលរួម​របស់ អែម សុ​វណ្ណា​រី មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​មាន​អ្នកចូលរួម​បរិច្ចាគ​ដល់​នាង​លើស​គោលដៅ​ថែមទៀត​ពោលគឺ​ទទួលបាន​រហូតដល់​៣០៥​ដុល្លារ​អាមេរិក​។

​អ្នកលេង​គុន​ចម្រុះ​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ដែល​មិនទាន់​ធ្លាប់​មកលេង​ទឹកដី​កំណើត​របស់​ឪពុកម្តាយ​បាន​និយាយ​ថា «​វា​ជា​ផ្នែក​មួយ​នៃ​ការ​រ៉ៃ​អង្គាសប្រាក់​របស់​អង្គការ Caring for Cambodia​។ ជួយ​ជំរុញ និង​លើកទឹកចិត្ត​មនុស្ស​ឲ្យ​ចូលរួម​បរិច្ចាគ​ដើម្បី​ជួយ​ដល់​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មានលទ្ធភាព​ធ្វើដំណើរ​ទៅ​សាលារៀន ហើយក៏​ផ្តល់​ឲ្យ​អ្នកចូលរួម​នូវ​ដំណើរ​ទេសចរណ៍​ជាក់លាក់​មួយ​នៅ​ខេត្ត​សៀម​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ Caring For Cambodia បាន​កំពុង​ជួយ​ដល់​កុមារ​រាប់​ពាន់នាក់​ឲ្យ​ទទួលបាន​ការអប់រំ​។ អង្គការ​នេះ​កំពុង​ឈានមុខ​គេ​ក្នុងការ​ទទួលបន្ទុក​ជួយ​កែប្រែ​ប្រវត្តិសាស្ត្រ​ដ៏​រន្ធត់ និង​ជួយ​ក្រុមគ្រួសារ​ឲ្យ​កសាង​ជីវិត សហគមន៍ និង​ប្រទេស​ឡើងវិញ​។ ក្នុងនាម​ជា​សាលា​គំរូ​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ CFC បានផ្តល់​ការបណ្តុះបណ្តាល​គ្រូ​កម្រិត​ពិភពលោក ការអប់រំ​កុមារ​តូចៗ សមភាព​យេនឌ័រ និង​កម្មវិធី​ជាច្រើន​ទៀត​។​

ថវិកា​ទទួល​បាន​ពី​ការ​រ៉ៃ​អង្គាស​ទាំង​អស់ពី​កម្មវិធី​នេះ​នឹង​ផ្តល់​ការអប់រំ​ដើម្បី​កែប្រែ​ជីវិត​ដល់​កុមារ​៦៨០០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​។ ប៉ុន្តែ​មិនមែន​ត្រឹមតែ​ការអប់រំ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​អាហារ និង​ជីវិត​រស់នៅ​មាន​សុខភាព​ល្អ​ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អនាគត​ភ្លឺស្វាង​នៅក្នុង​ប្រទេស​កម្ពុជា​។

​តាម​កម្មវិធី​ដែល​ធ្វើការ​រៃអង្គាស​គឺ​១៨០​ដុល្លារ​សម្រាប់​ការសិក្សា​របស់​កុមារ​ម្នាក់​រយៈពេល​មួយឆ្នាំ​។ ៦០​ដុល្លារ​សម្រាប់​កង់​មួយ​គ្រឿង​ដល់​កុមារ​ដែល​អាច​ជិះ​ទៅ​សាលារៀន​។ ៣០​ដុល្លារ​សម្រាប់​អាហារ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដល់​កុមារ​ម្នាក់​រយៈពេល​មួយឆ្នាំ និង​១៥​ដុល្លារ​សម្រាប់​កញ្ចប់​អនាម័យ​ត្រីមាស​ដល់​កុមារ​ម្នាក់​រយៈពេល​មួយឆ្នាំ៕

ដោយ ៖ ​កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម