Connect with us

ព័ត៌មានជាតិ

បើក​កិច្ចប្រជុំ​អន​ឡាញ​តាម​អនុសាសន៍​ដ៏​ម៉ឺង​ម៉ាត់​របស់​សម្តេច​តេ​ជោ​ ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ថ្លែង​នូវ​ការ​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​របស់​ក្រសួង​ត្រូវ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​តាម​ប្រសាសន៍​សារ​ជា​សំឡេង​ណែនាំ​បន្ថែម របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​និង​យោងតាម​សេចក្តីសម្រេច លេខ ៥០ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការ​ក្រើនរំលឹក​ការ​រឹតបន្តឹង និង​អនុវត្ត​វិធានការ​ផ្លូវច្បាប់ ចំពោះ​ជន​ដែល​បំពាន​លើ​បំរាម ទៅលើ​អនុក្រឹត្យ និង​បទបញ្ញត្តិ​ទាំងឡាយ ដែល​បាន​កំណត់​ក្នុង​រយៈពេល​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ ក្នុង​កិច្ចប្រជុំ​អន​ឡាញ តាមរយៈ zoom meeting នា​រសៀល​ថ្ងៃ​ទី​១៩​មេសា​ស្តីពី ការ​អនុវត្តន៍​តាម​សេចក្តីសម្រេច លេខ ៥០ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ពិសេស​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​តែម្តង​ស្តីពី​ការ​ក្រើនរំលឹក​ការ​រឹតបន្តឹង និង​អនុវត្ត​វិធានការ​ផ្លូវច្បាប់ ចំពោះ​ជន​ដែល​បំពាន​លើ​បំរាម ទៅលើ​អនុក្រឹត្យ និង​បទបញ្ញត្តិ​ទាំងឡាយ​ក្នុងអំឡុងពេល​lockdowns​ក្នុងភូមិ​សាស្ត្រ​រាជធានី និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។

​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា ដើម្បី​អនុវត្ត នូវ​សេចក្តីសម្រេច និង​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យ​បាន​ប្រសិទ្ធភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា ចំណុះ​ឲ្យ​ក្រសួង​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ម៉ឺងម៉ាត់​បំផុត​។

ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ ក្រសួង សូម​ដាក់ចេញ​នូវ​ការងារ​មួយចំនួន​ដូចខាងក្រោម​ ៖

១-​មន្ត្រី​ទាំងអស់​ត្រូវធ្វើ​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​លែង​ករណី​ចាំបាច់​ចាំ​មក​កន្លែងធ្វើការ​។​

២- ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល និង​កិច្ចការ​ទូទៅ រៀបចំ​អ្នកប្រចាំការ​ទទួល​សំបុត្រ​២​នាក់ សន្តិសុខ​យាម​ប្រចាំការ និង​រៀបចំ​លិខិត​បេសកកម្ម ជូន​ដល់​សាមី ដែល​ត្រូវ​ប្រចាំការ​។

៣- រាល់​ការឆ្លង​យោបល់​ឯកសារ​ផ្សេងៗ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ អាចធ្វើ​ការងារ​តាម​អន​ឡាញ នៅតាម​ផ្ទះ រួច​បញ្ជូន​ឯកសារ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម ( តេ​ឡេ​ក្រាម ) ក្នុងករណី​ចាំបាច់​។​

៤- គ្រប់​មន្ទីរ​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាលខេត្ត​សាមី​នីមួយៗ។

៥- អំឡុងពេល នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ ហាម​ដាច់ខាត​នូវ​រាល់​ការជួបជុំ ដែលមាន​មនុស្ស​ចំនួន​ច្រើន ឬ​ទង្វើ​ណា ដែល​ផ្ទុយ​ពី សេចក្តី សម្រេច និង​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

៦ .​អ្នក​ត្រូវ​ទទួល​ការ​វាក់​សាំង​លើក​ទី​២​ត្រូវ​ទៅ​ចាក់​តាម​មូលដ្ឋាន​តំបន់​ក្រហម តាម​ខ័​ណ្ទ​រៀងៗ​ខ្លួន​មិនអាច​ឲ្យ​ឆ្លង​តំបន់​ក្រហម​ផ្សេង​ទៀតឡើយ​។

៧- ត្រូវមាន​កាតព្វកិច្ច អនុវត្ត​វិធានការ​សុខាភិបាល ជាពិសេស​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់ខ្ជាប់​ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការ​វាស់​កម្តៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម