Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត លី ឆេង ផ្តល់​កន្លែង​៣០​បន្ទប់ ជូន​កម្លាំង​អន្តរាគមន៍ ក្នុងអំឡុងពេល​ចុះ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់

បានផុស

នៅ

លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​ផ្តល់ជូន​៣០​បន្ទប់ នៅ​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ទី​៩ សាខា​ស្ទឹងមានជ័យ និង​ឧបត្ថម្ភ ទឹក​សុទ្ធ Vital ១០០​កេស រួមទាំង​ទឹក​ផ្លែឈើ ២០​កេស សម្រាប់​កងកម្លាំង​ប្រចាំការ ២៤​ម៉ោង​/២៤​ម៉ោង នៃ​អង្គភាព​តម្រួត​បទបញ្ជា និង​អង្គភាព​អន្តរាគមន៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ នៅតាម​គោលដៅ​ទីបញ្ជាការ​ស្រាល ច្រមុះជ្រូក​ស្ទឹងមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ តំណាង​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ថ្លែងអំណរគុណ​ដល់​លោក​បណ្ឌិត លី ឆេង ដែល​បានផ្តល់​ជូន​កន្លែង​សម្រាក​សមរម្យ រួមទាំង​ឧបត្ថម្ភ​ភេសជ្ជៈ​មួយចំនួន​ផងដែរ ដល់​កងកម្លាំង​ប្រចាំការ អំឡុងពេល​ចុះ​បំពេញការងារ តាម​សង្កាត់​ទាំង​៧ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ នេះ​ជា​ទឹកចិត្ត​សប្បុរសធម៌ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ការពារ ក៏ដូចជា​ការបង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម