Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​រសៀល​ថ្ងៃនេះ ​មាន​អាជីវករ​ផ្សារ​នាគ​មាស​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​កើនឡើង​ដល់​ជិត​១០០​នាក់

បានផុស

នៅ

ភ្នំពេញ​ ៖​ គិត​ត្រឹម​ម៉ោង​រសៀល​ថ្ងៃទី​១៩​មេសា​នេះ​មាន​អាជីវករ​ផ្សារ​នាគ​មាស​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ដល់​ជិត​១០០​នាក់​ហើយ​ក្នុងចំណោម​អាជីវករ ជិត​៧០០​នាក់​។

យោង​តាម​របាយការណ៍​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩​បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ថ្ងៃទី​១៩​វេលា​ម៉ោង​១៥និង១០​ថ្ងៃ ឆ្នាំ​២០២១​នេះ​មាន ករណី​ឆ្លង​នៅ​ផ្សារ​នាគ​មាស​ចំនួន​សរុប​ចំនួន ៩០ នាក់ ត្រូវបាន​រក​ឃើញ វិជ្ជមាន​មេរោគ​កូ​វីដ​១៩​។

កាលពី​យប់​ថ្ងៃទី​១៨​មេសា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ធ្វើ​តេស្ត​លើ​អាជីវករ​ផ្សារ​នាគ​មាស​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​តេស្ត​រហ័ស លទ្ធផល​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន ៦០​នាក់ ក្នុងចំណោម​អាជីវករ ៦៨០​នាក់​គិត​ត្រឹម​ម៉ោង​៧​យប់ម្សិល​មិញ​នេះ។

បើ​តាម​ការ​បញ្ជាក់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ការប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​តេស្ដ​រហ័ស​រក​មេរោគ​កូ​វីដ​១៩ ដែល​មាន​ឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» ជួយ​បង្កើន​ល្បឿន​ការធ្វើ​តេស្ត អាច​ដឹង​លទ្ធផល​បាន​ឆាប់រហ័ស​។

ក្រសួងសុខាភិបាល បានសម្រេច​ជ្រើស​ឧបករណ៍​តេស្ដ​រហ័ស ដើម្បី​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ នៅ​គ្រប់​ទីកន្លែង​ដែល​សង្ស័យ​។ ក្នុង​នោះ​នៅ​តាម​ខណ្ឌ​នីមួយៗ នឹង​មាន​ទីតាំង​មណ្ឌល​សុខភាព​មួយ ដើម្បី​យក​សំណាក​ធ្វើតេស្ដ និង​ដឹង​លទ្ធផល​ភ្លាមៗ​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ​១៥​នាទី​។

​គួរ​បញ្ជាក់​ថា ការប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស​នេះ​ដល់​អ្នក​សង្ស័យ​កូ​វីដ​១៩ នៅ​ផ្សារ​ដើម​គរ ក្នុងចំណោម​អ្នក​សង្ស័យ​ជាង ៩៤០​នាក់ រកឃើញ​អ្នក​វិជ្ជមាន​រហូតដល់​ទៅ​៩១​នាក់ ហើយ​ពេល​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ម៉ាស៊ីន​ធំ គឺ​លទ្ធផល​ដូចគ្នា​ដូច្នេះ​ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​អនុវត្ដ​វិធីសាស្ត្រ​ថ្មី​នេះ​តែម្ដង ដើម្បី​បង្កើន​ល្បឿន​និង​ការកាត់បន្ថយ​ការចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម