Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ​ទទួល​ជំនួយ​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន

បានផុស

នៅ

ព្រះសីហនុ ៖ រសៀល​ថ្ងៃ​ចន្ទ ៨​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ទទួល​ជំនួយ​ឥត​សំណងឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ របស់​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​ក៏​មាន​ ពិធី​ប្រគល់​-​ទទួល​ឧបករណ៍​វិភាគ​មេរោគ​កូ​វីដ​-១៩ តាម​ប្រព័ន្ធ​កម្មវិធី Zoom ក្រោម​អធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម វ៉ាង វិធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា នៃ​ក្រសួងសុខាភិបាល លោក ជាង វៃ (Jiang Wei) ប្រធាន​ក្រុមការងារ​បណ្តោះអាសន្ន នៃ​ការិយាល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត និង​ក្រុមការងារ​បច្ចេកទេស​នៃ​ខេត្ត​យូ​ណាន ព្រមទាំង​តំណាង​ក្រសួងបរិស្ថាន​ផងដែរ​។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត​ព្រះសីហនុ​ទទួល​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ​បំពាក់​ឲ្យ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ​ដែលជា​ជំនួយឥតសំណង​ដល់​ថ្លៃថ្លា​របស់​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដោយមាន​ការ​សម្របសម្រួល​របស់​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ​តាមរយៈ​ក្រសួងសុខាភិបាល​ដល់​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នូវ​ជំនួយ​ឧបករណ៍​សម្រាប់​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដែល​ទទួល​បាន​ពេលនេះ​សមស្រប​ទៅ​នឹង​ស្ថានភាព​ដែល​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​មាត់ជ្រោះ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

ឯកឧត្តម គួច ចំរើន បាន​បន្ត​ថា​ ជំនួសមុខ​ឲ្យ​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រះសីហនុ សូម​សំដែង​ការ​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពិសេស​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និង​ប្រជាជន​ខេត្ត​យូ​ន​ណាន ដែល​បាន​ផ្ដល់​នូវ​ជំនួយ​មនុស្សធម៌ ជា​ឧបករណ៍​សម្ភារៈ និង​បរិក្ខារ​វេជ្ជសាស្ត្រ​ជូន​ដល់​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ ដែល​មាន​សមត្ថភាព​វិភាគ​រក​មេរោគ​កូ​វីត​-១៩ នឹង​មេរោគ​ដ៏​កាច​សាហាវ​ផ្សេងៗ​ទៀត​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវការ​ចាំបាច់​នា​ពេល​នេះ និង​ទៅ​អនាគត និង​ផ្តល់​ភាពងាយស្រួល​កាត់បន្ថយ​ការ​ដឹក​ជញ្ជូន​សំណាក់​យក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ។ មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ដំណើរការ​សាងសង់​កាល​ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​ឯកឧត្តម ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​ទីតាំង​ក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក។

​ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ មាន​ទំហំ ១៥.៨​ម៉ែត្រ x ២៩​ម៉ែត្រ មាន​ផ្ទៃក្រឡា​សរុប ៤៥៨.២​ម៉ែត្រក្រឡា មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ​សាងសង់​គោរព​តាម​ស្តង់ដារ​ក្រសួងសុខាភិបាល ដោយមាន​ការត្រួតពិនិត្យ​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ដែល​ចំណាយ​ថវិកា​ចំនួន ២៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​រដ្ឋបាលខេត្ត​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ បម្រើ​ឲ្យ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ៕

​អត្ថ​ទាំងស្រុង របស់​សាលាខេត្ត​ព្រះសីហនុ​

ដោយ ៖ ស៊ុយ​ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម