Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ​បិទផ្សារមួយបន្ថែមទៀតទាំងយប់ បន្ទាប់ពីមានអាជីវករឆ្លងកូវីដ១៩

បានផុស

នៅ

​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានសម្រេច​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ផ្សារ​ពោធិ​ចិន​តុង ​រយៈ​ពេល​១៤​ថ្ងៃ ក្រោយ​មាន​អាជីវករឆ្លង​ជំងឺ​កូ​វីដ​១៩​។​

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ ចេញផ្សាយ​កាលពី​យប់​ថ្ងៃទី​១៩​ ខែមេសា​បាន​ឲ្យ​ដឹងថា ​អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​មាន​បងប្អូន​អាជីវករ​និង​ប្រជាពលរដ្ឋ​បាន​ឆ្លង​ជំងឺកូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​ស្ថានភាព​នេះ​បាន​ឆ្លង​រាលដាល​យ៉ាងឆាប់រហ័ស​គួរ​ឲ្យ​ព្រួយបារម្ភ​ និង​ចាំបាច់​ត្រូវមាន​វិធានការ​សុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បន្តថា​ ដើម្បី​ទប់ស្កាត់​ជាបន្ទាន់​ចំពោះមុខ​នេះ ​រដ្ឋបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​សូម​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​ពោធិ៍ចិនតុង​ ក្នុងសង្កាត់​កា​កាប​ទី​១​ រយៈពេល​១៤​ថ្ងៃ ​ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ​នាទី​ថ្ងៃទី​២០ ​ខែមេសា​ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៣ ​ខែឧសភា​ឆ្នាំ​២០២១​ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវីដ​១៩​ដល់​បងប្អូន​អាជីវករ​អតិថិជន​ក៏ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ក្នុង​ទីតាំង​ផ្សារខាងលើ​។​

រដ្ឋបាល​ខណ្ឌ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​អាជីវករ​ សន្តិសុខ​ បុគ្គលិក ​កម្មករ​បម្រើការងារ​ក្នុង​ផ្សារ​និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ​ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​កន្លងមកធ្លាប់​ចេញចូល​ផ្សារ​ខាងលើ​នៅ​ថ្ងៃទី​១៥ ​ខែមេសា ​ដល់​ថ្ងៃទី​១៩​ ខែមេសា ​ឆ្នាំ​២០២១​ បើ​មាន​អាការៈក្តៅខ្លួន​ ក្អក​ ពិបាក​ដកដង្ហើម​និង​មានការ​សង្ស័យថា​ឆ្លង​មេរោគ​វីរុស​កូ​វីដ​១៩​ សូម​អញ្ជើ​ញ​មក​យក​សំណាក​ធ្វើតេស្តរ​កកូ​វីដ​១៩​ជាបន្ទាន់ ​នៅ​ផ្សារ​ពោធិចិនតុង​ព្រមទាំង​អនុ​វត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ឲ្យ​បាន​ត្រឹមត្រូវ​។​

នៅ​ថ្ងៃទី​១៩​ ខែមេសា​ ម្សិលមិញ​នេះដែរ ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ​បាន​បិទ​បិទ​ផ្សារ​ចំនួន​៤​ផង​ដែរ​រួមមាន​ផ្សារ សេន​ជូ​រី ផ្សារ​ត្រពាំង​ថ្លឹង ផ្សារ​ទួល​ពង្រ​ និងផ្សា​រេ​ក​រាជ​១​ដោយសារ​ផ្សារ​ទាំងនោះ​មាន​អាជីវករ ​និង​ប្រជាពលរដ្ឋ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម