Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាលមិនទាន់សម្រេចបិទផ្សារពហុកីឡាដ្ឋាននៅឡើយទោះបីអាជីវករមួយចំនួន មានកម្តៅមិនប្រក្រតី

បានផុស

នៅ

នាយករដ្ឋបាលខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន បានប្រាប់ឱ្យដឹងមុននេះបន្តិចថា រហូតមកដល់ពេលនេះរដ្ឋបាលខេត្តនៅមិនទាន់មានគម្រោងបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្តាលនៅឡើយទេបើទោះបីជាមានអាជីវករខ្លះមានកម្តៅខុសប្រក្រតីក៏ដោយ។

ការលើកឡើងបែបនេះឆ្លើយបតទៅនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាថាផ្សារនៅពហុកីឡាដ្ឋានខេត្តកណ្តាលបានបិទបន្ទាប់ពីមានអាជីវករចំនួន១១នាក់មានកម្តៅលើស៣៧ អង្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា “អាជ្ញាធរនៅមិនទាន់មានគម្រោងថាបិទនៅឡើយទេ ឯកឧត្តមអភិបាលខេត្តកំពុងពិនិត្យការងារនេះអាចនឹងដាក់ដំណើរការដដែលតែមានវិធានការបន្ថែមក្នុងករណីណាមួយមានការប្រឈមខ្លាំងយើងនឹងអាចបិទទៅតាសេចក្តីសម្រេចនិងណែនាំរបស់រាជរដ្ឋាភិបាល”។

លោកបានពន្យល់ថានេះមិនមែនជាផ្សារទេគ្រាន់តែជាកន្លែងដែលរៀបចំថ្មីជំនួសផ្សារដែលយើងបិទសម្រាប់ឲ្យប្រជាពលរដ្ឋអាចលក់ដូរបន្លែបង្ការចំណីអាហារឬទំនិញសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប៉ុណ្ណោះ។

លោកបានបន្តថា ការរៀបចំទីតាំងនោះមានភាពស្រឡះល្អហើយអាជ្ញាធរបានរៀបចំទៅតាមគម្លាតបច្ចេកទេសសុខា​ភិបាល។ ប៉ុន្តែការលក់ដូររបស់អាជីវករប៉ុន្មានថ្ងៃនេះដំណើរការទៅបានល្អប្រសើរ តែពិនិត្យឃើញអាជីវករមួយចំនួនមានកម្តៅមិនប្រក្រតី។ដូច្នេះអាជ្ញាធរបានចាត់វិធានការយកសំណាកអាជីវករទាំងអស់ទៅពិនិត្យធ្វើតេស្តតាមរយៈឧបករណ៍តេស្តលឿនរហ័សដើម្បីរកកូវីដ១៩តែម្តង។

យ៉ាងណាក៏ដោយនៅមិនទាន់រកឃើញថាអាជីវករណាម្នាក់មានតេស្តវិជ្ជមាននៅឡើយទេបើទោះបីជាមានអាជីវករខ្លះមានកម្តៅខុសប្រក្រតីក៏ដោយហើយមានអាជីវករខ្លះបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕

អត្ថបទ៖សំអឿន  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ឌូបៃ ជះ​លុយ ៨​ពាន់​លាន​ដុល្លារ លើ​ប្រព័ន្ធ​​រំដោះ​​ទឹក ក្រោយ​គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ

សេដ្ឋកិច្ច២១ នាទី មុន

រោងចក្រ ហុងដា មានសមត្ថភាព​ផលិតម៉ូតូ ១​​​​ ៥០០ គ្រឿងក្នុងរយៈ ពេល​​ ៨ ម៉ោង

ព័ត៌មានជាតិ២៥ នាទី មុន

សមាជិក ប.ស.ស មានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ ត្រូវបំពេញលក្ខខណ្ឌកំណត់អ្វីខ្លះ?

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អាមេរិក​​ថា ចិន​ភ័យព្រួយ​កូរ៉េខាងជើងបង្កហេតុ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន

ជីវិតកម្សាន្ដ៣១ នាទី មុន

ពេជ្រ ចរណៃ ប្ដេជ្ញាលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម