Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​អប់រំ​ ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​តាម​ខេត្ត​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​អាច​ពិនិត្យ​លទ្ធភាព​ផ្អាក​ការសិក្សា​១៤​ថ្ងៃ

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ធ្វើ​ការណែនាំ​ដល់​គ្រឹះស្ថានសិក្សា​តាម​បណ្ដា​ខេត្ត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​ត្រូវ​ពិនិត្យ​លទ្ធភាព​ផ្អាក​ការសិក្សា​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​តាមរយៈ​សេចក្តី​ជួន​ដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី​១០​វិច្ឆិកា​នេះ លោក បណ្ឌិត សភាចា​រ្យ​ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា ​គ្រឹះស្ថានសិក្សា​តាម​ខេត្ត​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងនោះ​ត្រូវ​ស្នើសុំ​យោបល់​ពី​អាជ្ញាធរ​ខេត្ត និង​វាយតម្លៃ​លើ​លទ្ធភាព​ផ្អាក​ការសិក្សា​១៤​ថ្ងៃ និង​ត្រូវ​រាយការណ៍​មក​ក្រសួង​ហើយ​បុគ្គលិក​អប់រំ​ដែលមាន​ការ​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​អប់រំ​តាម​លំដាប់ថ្នាក់ និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​អាជ្ញាធរខេត្ត​អំពី​វត្តមាន នៃ​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​របស់​បុគ្គលិក​អប់រំ ឬ សិស្សានុសិស្ស ជាមួយ​បុគ្គល​ដែល​បាន​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​និង​ត្រូវ​បូកសរុប​របាយការណ៍​ស្ដីពី ចំពោះ​បុគ្គលិក​អប់រំ ឬ​សិស្សានុសិស្ស​ដែល​សង្ស័យថា​ បាន​ចូលរួម​ប្រជុំ ឬ​ប្រាស្រ័យ​ទាក់ទង​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម