Connect with us

ព័ត៌មានជាតិ

លទ្ធផល​ចេញហើយ​ បិទ​ផ្សារ​កណ្តាល​ តេស្ត​អាជីវករ​ទាំង​យប់ឆ្លង​ជិត ៥០ នាក់

បានផុស

នៅ

ផ្សារកណ្តាល​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ ដែល​អាជ្ញាធរ​ប្រកាស​បិទជា​បណ្តោះអាសន្នកាលពី​ម្សិលមិញក្រោយ​សង្ស័យ​មាន​អ្នក​ឆ្លង​កូវីដ១៩ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ដឹកនាំ​ក្រុមការងារ​ធ្វើ​តេស្ត​លើ​អាជីវករ​និងពលរដ្ឋ​ចេញ​ចូលផ្សារ​ទាំំងយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ម៉ោង ១១ យប់​មិញនេះ រកឃើញអ្នក​ឆ្លង ៤៨ នាក់​ក្នុង​ចំណោម ៤២៣ នាក់។

ផ្សារ​កណ្តាលដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ពីផ្សារ​ចាស់ ជា​កន្លែង​ផ្ទុះ​ឆ្លង​ថ្មី​ទៀតខណៈ​រាជធានី​ភ្នំពេញ​បាន​ជួប​រលក​វាយ​​ប្រហារ​យ៉ាងធ្ងន់ធ្ងរពីជំងឺ​កូវីដក្នុង​​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

គួរ​បញ្ជាក់​ថា កាលពី​យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បាន​រួមសហការជាមួយ​វិទ្យាស្ថានជាតិសុខភាពសាធារណ: និងក្រសួងសុខាភិបាល បានចុះយកសំណាកអាជីវករនៅផ្សារកណ្តាល ក្រោយ​សង្ស័យមាន​​​អាជីវករ និង​ពលរដ្ឋ​ចេញ​ចូលផ្សារបាន​ឆ្លងកូវីដ ១៩។ ការ​​​ចុះធ្វើការងារ​ភ្លាមៗ ដើម្បី​ទប់ស្កាត់ទាន់ពេលវេលា កុំ​ឲ្យ​កើត​មាន​ការ​ឆ្លង​រាលដាលធ្ងន់ធ្ងរ​ដូច​ករណី​អាជីវករ​នៅ​ផ្សារ​អូរឫស្សី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម