Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ ណែនាំ​ដល់​រោងចក្រ​ទាំងអស់ ​ត្រូវ​បង្កើន​ការ​ការពារ​កម្មករ​ន​យោ​ជិត​ឲ្យ​ជៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ​ ៖ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​ក្រើនរំលឹក ទៅដល់​ម្ចាស់​រោងចក្រ សហគ្រាស ជាពិសេស​រោងចក្រ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប នៅ​ទូទាំងប្រទេស ដើម្បី​បន្ត​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​កើតមានឡើង​ជាថ្មី នៅក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី​១០ វិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ថា ​«​ដើម្បី​បន្ត​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាម​សេចក្តីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវ​ចាត់ចែង​ឱ្យមាន​អ្នករដ្ឋបាល ឬ​អ្នកគ្រប់គ្រង​ចំនួន ២​នាក់ ឬ​ប្រគល់​សិទ្ធិ​ដល់​គណៈកម្មការ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ ឬ​គណៈកម្មការ​អេដស៍ និង​គ្រឿងញៀន របស់​រោងចក្រ ខ្លួន​ឱ្យធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ ជាប្រចាំ​ដល់​កម្មករនិយោជិត​អំពី​វិធាន​អនាម័យ សុវត្ថិភាព និង​សុខភាព ការងារ ជាពិសេស​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ឬ​ច្រើនជាង​នេះ រហូតដល់​ករណី​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ ​ត្រូវ​គ្រប់គ្រង តាមដាន កត់ត្រា និង​តម្កល់​ឲ្យ​បាន​ល្អជា​ប្រចាំថ្ងៃ​អំពី​ការអនុវត្ត​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផ្តល់ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងករណី​ចាំបាច់​។

ក្រសួង​បាន​បន្តទៀត​ថា ​ត្រូវ​រៀបចំ​ឱ្យមាន​ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ឬ​សាប៊ូ​លាងដៃ​នៅតាម​មាត់ច្រក​ចេញចូល​អគារ សម្រាប់​កម្មករនិយោជិត​លាង​សម្អាត​ដៃ​មុនពេល​ចូលក្នុង​រោងចក្រ សហគ្រាស​។

ទន្ទឹម​និង​នេះ រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​ការ​វាស់​កម្តៅ​គ្រប់​កម្មករនិយោជិត​ទាំងអស់ មុនពេល​អនុញ្ញាត​ឱ្យចូល​ក្នុង​បរិវេណ​រោងចក្រ សហគ្រាស ជាពិសេស​អគារ​ផលិតកម្ម និង​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ឬ​លេខ​ទូរស័ព្ទ​ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល ប្រសិន​ជាមាន​កម្មករ​និយោជិត​ណា​ម្នាក់​មាន​កម្តៅ​លើសពី ៣៧,៥​អង្សា និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច ដូចជា​ក្អក ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​តំបន់​ដែល​មាន​កើត​ជំងឺ​កូ​វីដ​-១៩ ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ឬ​អ្នកស្លាប់​ដោយសារ​ជំងឺ​ស្រួចស្រាល់​ដោយ​មិនដឹង​ពី​អត្តសញ្ញាណ ឬ​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ​ក្នុងអំឡុងពេល ១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា​។​

ម្យ៉ាងវិញទៀត ក៏ត្រូវ​រៀបចំ​បម្រុង​ទុក​ម៉ាស់​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​បើក​ផ្តល់​ដល់​កម្មករនិយោជិត តាម​វេជ្ជបញ្ជា​របស់​ពេទ្យ អាស្រ័យ​លើ​ស្ថានភាព​សុខភាព និង​ស្ថានភាព​ទូទៅ​របស់​កម្មករនិយោជិត​ម្នាក់ៗ​។ បន្ថែម​ពីនេះ ក៏ត្រូវ​បន្ត​រំ​ឮ​ដល់ក​កម្មករនិយោជិត​នៅ​ពេល​ដែល​ក្អក ឬ​កណ្តាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា ឬ​កែងដៃ បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជាដើម​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤៤ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤៧ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម