Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ មិនអនុញ្ញាតឱ្យមានការជូនដំណើរពេលទៅប្រជុំនៅឥណ្ឌូនេស៊ី

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានការជូនដំណើរពេលសម្ដេចចេញដំណើរទៅប្រជុំអាស៊ាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែមេសា ខាងមុខនេះទេ។ ដើម្បីការពារការឆ្លងកូវីដ-១៩ សម្តេចត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ ខែមេសា ខែមេសានេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ តាមរយៈសារជាសម្លេង នាព្រឹកថ្ងៃទី២០ ខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដំណើរទៅប្រជុំនៅក្រៅប្រទេស ក៏ដូចជាការត្រឡប់វិញនាពេលនេះ នឹងមិនឱ្យមានការជូនដំណើរនោះទេ ពីព្រោះពេលនេះ កម្ពុជាកំពុងបិទទីក្រុង និងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅពេលត្រឡប់មកវិញ សម្ដេចនឹងត្រូវធ្វើចត្តាឡីស័ក  បើមានការទៅទទួលដំណើរត្រឡប់មកវិញ អាចដឹងត្រូវធ្វើចត្តាឡីស័កដូចគ្នា នាំឱ្យមានការលំបាក។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចេញដំណើរទៅចូលរួមប្រជុំនោះ នឹងធ្វើឡើងនៅពេលព្រឹក នៅម៉ោងប្រមាណ៩យប់ សម្ដេចនឹងត្រឡប់មកវិញ ហើយនៅពេលត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចនឹងមិនមាន ការធ្វើសន្និសីទសារព័ត៌មានដូចមុននោះដែរ ប៉ុន្តែជំនួសមកវិញនូវការយកសំណាក ដើម្បីធ្វើតេស្ត រកមេរោគកូវីដ-១៩ ទៅវិញ។

ជាមួយគ្នានោះសម្ដេចបានប្រាប់ក្រុមពិធីការ ក៏ដូចជាអ្នកសារ ព័ត៌មាននៅឱ្យឆ្ងាយៗ ដើម្បីជៀសវាងការជាប់ធ្វើចត្តាឡីស័ក។ ដោយឡែកការស្លៀកពាក់ ក៏ដូចជាការធ្វើអនាម័យ ត្រូវតែធ្វើគ្រប់មនុស្សទាំងអស់ ដើម្បីចៀសវាងការចម្លង នៃមេរោគនេះ ពីព្រោះយើងមើលមិនឃើញទេមេរោគនេះ។

សម្ដេចធ្លាប់បានបញ្ជាក់យ៉ាងនេះថា “កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យ ដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម  ពេលចប់មិនថាថ្ងៃ ឬយប់ ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ជាមួយនឹងការពិនិត្យសំណាក២ ទៅ៣ដងទៀត”។

សម្ដេចបញ្ជាក់ថា៖ “ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវឱ្យភរិយាខ្ញុំនាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។ មានអ្នកឱ្យយោបល់ខ្ញុំថា ដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក៧ ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថា ខ្ញុំចង់ធ្វើឱ្យប្រាកដថា ខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេ ព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំ តែងមកលេងច្របាច់ជើង និងគេងលើគ្រែ ព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា”៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម