Connect with us

ព័ត៌មានជាតិ

ចាប់វាយ​ខ្នោះ​មន្ត្រី​យោធា​ស័ក្ដិ៣​ម្នាក់ ​បន្ទាប់ពី​បើក​ម៉ូតូ​បុក​បារ៉ាស​បិទ​ខ្ទប់ ​រួច​វាយ​សមត្ថកិច្ច​បណ្តាល​ឲ្យ​របួស​

បានផុស

នៅ

​មន្ត្រី​យោធា​ម្នាក់ ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាប់​វាយ​ខ្នោះ​ភ្លាមៗ ក្រោយ​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ «​បិទ​ខ្ទប់​» ហើយ​ជេរប្រមាថ​មើលងាយ និង​វាយ​មក​លើ​សមត្ថកិច្ច ដែល​កំពុងអនុវត្ត​បទបញ្ជា​រប​ស់​រាជ​រដ្ឋាភិបាល​នៅ​គោលដៅ បណ្តាល​ឲ្យ​រង​របួស​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០​មេសា​ឆ្នាំ​២០២១​ នៅ​ចំណុច​ជិត​រង្វង់​មូល​បាយ័ន​ផ្លូវជាតិ​លេខ​៦​សង្កាត់-​ខណ្ឌ​ជ្រោយចង្វារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនសង្ស័យ​ឈ្មោះ ខៀវ ចាន់​សុភ​ក្ក្រា ​អាយុ​៣១​ឆ្នាំ ​ជាម​ន្ត្រី​យោធា​សកល​វិទ្យាល័យ​ការពារជាតិ រស់នៅ​ផ្ទះ​លេខ​២២​អឺ​០​ ផ្លូវ​៥៧២​ ខណ្ឌទួលគោក ជិះ​ម៉ូតូ​CPX​ពណ៌​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GV-5578​បាន​ប្រើ​មួក​សុវត្ថិភាព​វាយ​ទៅលើ​សមត្ថកិច្ច​ម្នាក់ ឈ្មោះ វេ​ង ឌី​ណា ភេទ​ប្រុស ពាក់​ស័ក្តិ​៣ រងរបួស​បែក​ចិញ្ចើម ផ្នែក​ខាងស្ដាំ ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្យាបាល​ភ្លាមៗ ។

​សមត្ថកិច្ច​ឲ្យ​ដឹងទៀតថា មុនពេល​កើតហេតុ ជនបង្ក​បាន​ជិះ​ម៉ូតូ​មួយគ្រឿង មកដល់​ចំណុច​គោលដៅ​កើតហេតុ ពេលនោះ​សមត្ថកិច្ច​សួរនាំ​រក​ឯកសារ ប៉ុន្តែ​ជន​បង្ក​ពុំមា​ន​នោះទេ ដោយ​ប្រាប់​ថា​នៅផ្ទះ។ ពេលនោះ​សមត្ថកិច្ច​បាន​ឲ្យ​ត្រឡប់​ក្រោយ ប៉ុន្តែ​ជន​បង្ក​នៅតែ​ព្យាយាម​ទៅមុខ​បុក​ឆ្លង​បា​រ៉ា​ស ទើប​មាន​ការ​ឃាត់​ម៉ូតូ ខណៈ​ពេល​ឃាត់​ក៏​ជន​បង្ក​យក​មួក​សុវត្ថិភាព វាយ​មក​លើ​សមត្ថកិច្ច​តែម្ដង។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជាច្រើន​បាន​នាំគ្នា​ព័ទ្ធ​ទម្រាំ​តែ​បាន រួច​បញ្ជូន​ខ្លួន​មក​អធិការ​ខណ្ឌ ជ្រោយចង្វារ​។ ខណៈ​ពេល​នេះ សមត្ថកិច្ច​បាន​ខ្លួន មន្ត្រី​យោធា​រូប​នេះ មក​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរ និង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕

អត្ថបទ៖ ឌី​រៀ

សូមចុចអាន៖ ​សមត្ថកិច្ច​ម្នាក់​បាក់​ម្រាម​ដៃ ខណៈ​កំពុងចាប់ជន​សង្ស័យលួចម៉ូតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម