ព័ត៌មានជាតិ
ខេត្តព្រះវិហាររកឃើញមនុស្ស២៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា មកធ្វើចត្តាឡីស័ក
ព្រះវិហារ ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរកឃើញអ្នកសង្ស័យប៉ះពាល់ផ្ទាល់ ឬ ប្រយោលពីព្រឹត្តិការណ៍៣វិច្ឆិកា ក្នុងការទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ចំនួន២៥នាក់ ក្នុងនោះបានឲ្យពួកគាត់ធ្វើចត្តាឡីស័កកម្រិត២ នៅផ្ទះសំណាក់គ្រូបង្រៀនចំនួន៩នាក់ នៅចត្តាឡីស័កកម្រិត១ នៃស្រុកគូលែនចំនួន១៦នាក់ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។
សេចក្តីជូនដំណឹងបានឲ្យដឹងបន្តថា មន្ទីរសុខាភិបាលបានយកសំណាកពួកគាត់បានចំនួន៩នាក់ មកធ្វើចត្តាឡីស័កកម្រិត២ នៅផ្ទះសំណាក់គ្រូបង្រៀន និងបន្តយកសំណាកពួកគាត់ នៅព្រឹកស្អែកទៀតសម្រាប់អ្នកនៅសេសសល់។
ក្នុងនោះផងដែរ មន្ទីរសុខាភិបាលខេត្តព្រះវិហារក៏បានធ្វើការណែនាំដល់អ្នកសង្ស័យដែលបានប៉ះពាល់ដោយប្រយោល លើប្រយោល ឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារបានបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារមិនទាន់រកឃើញអ្នកជំងឺកូវីដ១៩ពីព្រឹត្តិការណ៍ ៣វិច្ឆិកា នៅឡើយទេ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារសូមមេត្តាចូលរួមការពារខ្លួនពីជំងឺកូវីដ១៩ ឲ្យបាន៕
ដោយ ៖ នាគព័ន្ធ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង