ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត បញ្ជូនកម្លាំងចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំង ទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបនបិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០ នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេនេះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។
ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ១៩ នេះតាំងពីដំបូងមក។
ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករនិងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌល ចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគនៅទីសារធារណៈនិងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕
អត្ថបទ៖កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង