Connect with us

ព័ត៌មានជាតិ

បិទគ្លីនិក និង​ប្រមូល​អ្នក​ចូល​រួម​ពិធីបុណ្យ​ទាំង​អស់ទៅធ្វើសំណាក ក្រោយ​សព​តេស្ត​វិជ្ជមាន​កូវីដ​១៩

បានផុស

នៅ

បិទគ្លីនិកមួយ​កន្លែង​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ប្រមូល​អ្នក​ចូល​រួម​ពិធី​បុណ្យ​សព​ទាំង​អស់ទៅ​ធ្វើ​សំណាក អំឡុង​ពេល​ប្រព្រឹត្តកម្មវិធី​បុណ្យសព ក្រោយ​សាកសព​តេស្ត​វិជ្ជមាន​កូវីដ​១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត ប្រាក់​វ៉ុ​ន ប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី១៩​នេះ​ បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ នូ ចុ​ល អាយុ​៥៧​ឆ្នាំ ( មុខរបរ​បញ្ចូល​អាគុយ ២៥ ឆ្នាំ​) រស់នៅ​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលា ប្អៀ​រ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​ក្រុមគ្រួសារ​បាន​ដឹក​រូប​គាត់ មក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ក្នុង​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ នៅ​ល្ងាច​ថ្ងៃ​ទី១៨ ខែ​មេសា​។ បន្ទាប់មក​អ្នកជំងឺ​រូបនេះ​ បាន​ស្លាប់​នៅ​យប់​ម៉ោង២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ​មេសា ជាមួយគ្នានេះដែរ ​លោកគ្រូ​ពេទ្យ​ក៏បាន​យក​សំណាក​ធ្វើតេស្ត​ផង​ដែរ​។​

​ករណីនេះ លទ្ធផល​ចេញ​មក​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ បាន​បញ្ជាក់ថា​ គាត់​មាន​វិជ្ជមាន​កូ​វីដ​១៩ ។ ប៉ុន្តែ​សព​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តាំងពី​យប់ ​ដើម្បី​រៀបចំ​ពិធីបុណ្យ​នៅ​ក្នុង​លំនៅឋាន​ភូមិ​ព្រះរាម​រង្សី ឃុំ​បាក់​ស្រុក​រលាប្អៀរ ហ្នឹង​បាន​បូជា​នៅ​វត្ត​ព្រះរាម​រង្សី ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធីបុណ្យ​យ៉ាង​ច្រើន​ផង​ដែរ។​

​ក្រោយពី​បាន​ដឹង​នូវ​ព័ត៌មាន​ខាងលើ​នេះ​ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ទៅ​ប្រមូល​យក​ប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ពិធី​បុណ្យ​សព​ខាងលើ​នេះ និង​ប្រមូល​យក​ប្រជាពលរដ្ឋ​និង​អ្នក​ស្នាក់​នៅ​ក្នុង​គ្លីនិក​ឈ្មោះ​មន្ទីរ​សំរាក​ព្យាបាល​ផ្សារឆ្នាំង​ទាំងអស់​ ដែល​បុរស​ម្នាក់​ស្លាប់​ខាងលើ​ធ្លាប់​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីនោះ យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធានការ​របស់​ក្រសួង​សុខាភិ​បាល​ផង​ដែរ។

​ចំណែក​គ្លីនិក​សម្រាក​ព្យាបាល​ជំងឺ​ផ្សារឆ្នាំង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ដែល​អ្នកជំងឺ​ធ្លាប់​ទៅ​ព្យាបាល​និង​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​ក៏បាន​បិទ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​ក្នុង​សហគមន៍ ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​មក​ដឹងលទ្ធផល​អាជីវករ​ជិត​ ៤០០​នាក់ នៅផ្សារបណ្តោះអាសន្ន​កីឡដ្ឋាន​​​ ក្រុង​តាខ្មៅ​តេស្តកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម