Connect with us

ព័ត៌មានជាតិ

អាជីវករ២ផ្សារក្នុងក្រុងសៀមរាប ចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

បានផុស

នៅ

ខេត្តសៀមរាប៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការជំរុញការពាក់ម៉ាសទាំងអស់គ្នា និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប  រួមជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធខេត្ត បានចុះអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំនៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបានកំណត់ឱ្យជនណា ដែលនៅតែបន្តឱ្យមានការធ្វេសប្រហែស គឺត្រូវទទួលយកការផាកពិន័យ តាមច្បាប់ដែលបានកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងយុទ្ធនាការលើកនេះ ក្រុមការងារបានរកឃើញអាជីវករចំនួន២៤នាក់ លក់ដូរនៅផ្សារលើធំថ្មី និងផ្សារសាមគ្គីនៃក្រុងសៀមរាប ពុំយកចិត្តទុកដាក់ និងធ្វេសប្រហែស ពាក់ម៉ាសមិនបានត្រឹមត្រូវ និងមួយចំនួនទៀតធ្វេសប្រហែសមិនពាក់ម៉ាសតែម្តង ហើយអាជីករទាំង២៤នាក់នោះ ត្រូវបានក្រុមការងារឱ្យអនុវត្តតាមនីតិវិធី ដោយឱ្យសាម៉ីជនផ្តិតមេដៃលើកិច្ចសន្យា បញ្ឈប់ការធ្វេសប្រហែសរបស់ខ្លួន និងព្រមទទួលរងការផាកពិន័យអន្តរកាលតាមច្បាប់ប្បញ្ញត្តិ បើសិនជាការធ្វេសប្រហែសនេះ កើតមាននៅលើកក្រោយទៀតនោះ។

លោក ពិន ប្រាកដ បានឱ្យដឹងថា វាពិតជាកើតចេញពីការទទួលខុសត្រូវ និងក្តីកង្វល់របស់អាជ្ញាធរខេត្ត ដែលយន្តការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ត្រូវបានអនុវត្តតាមរយៈនៃការដាក់ចេញនូវវិធានការផ្សេងៗជាច្រើននោះ ហើយអ្វីដែលកត់សម្គាល់ គឺមួយរយៈចុងក្រោយនេះ កូវីដ-១៩ត្រូវបានលុកលុយចូលទៅក្នុងផ្សារនានា ដូចជានៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ហើយនៅក្រុងសៀមរាប ផ្សារចំនួន២ ត្រូវបានបិទខ្ទប់ផ្អាកសកម្មភាពបណ្តោះអាសន្ន១៤ថ្ងៃ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។

លោក ពិន ប្រាកដ បានឱ្យដឹងទៀតថា បើទោះជាយុទ្ធនាការនេះ បានឈានទៅដល់ការផាកពិន័យនាថ្ងៃខាងមុខ ក៏ប៉ុន្តែអ្វីដែលជាលទ្ធផលចុងក្រោយដែលអាជ្ញាធរខេត្តចង់បាន នោះគឺពុំមែនជាប្រាក់ពិន័យទាំងនោះឡើយ តែគឺការចង់ឃើញប្រជាពលរដ្ឋ ពាក់ម៉ាសបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតទាំងអស់គ្នា។

គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ” ហើយដែលតម្រូវឱ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩។ តាមច្បាប់ជនណាមិនពាក់ម៉ាស បង្កហានីភ័យនៃការចម្លង ត្រូវពិន័យជាប្រាក់ ពី២០ម៉ឺនដល់១លានរៀល៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១៩ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម