Connect with us

ព័ត៌មានជាតិ

មន្រ្តី​ខណ្ឌមានជ័យម្នាក់ឆ្លង​កូវីដ​១៩ ពាក់ព័ន្ធ​អធិការរង​ជា​ច្រើន​នាក់ទៀត

បានផុស

នៅ

ភ្នំពេញ៖ លោកអនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿន ឋានៈនាយរងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឆ្លងជំងឺកូវីដ១៩ និងពាក់ព័ន្ធមន្ត្រីនគរបាលចំនួន ១៥ នាក់​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វរសេនីយ៍ទោ កាំង ដារ៉ាវុធ អធិការរងនគរបាលខណ្ឌមានជ័យប្រាប់​នៅរសៀលថ្ងៃទី២០មេសានេះថា លោកអនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿន ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១៩ ដែលលទ្ធផលបង្ហាញនៅថ្ងៃនេះ។

លោកបានបន្តថា មានមន្ត្រីដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយលោកអនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿនសរុបចំនួន១៥នាក់ ក្នុងនោះមានអធិការរងចំនួន៥នាក់រួមទាំងរូបលោក នាយកប៉ិ៍ស្តីទីចំនួន១នាក់ នាយរងប៉ិ៍ស្តចំនួន៣នាក់និងមន្ត្រីចំនួន៦នាក់។

បើ​តាមលោកអធិការរងខណ្ឌ កាលធ្វើតេស្តតាមរយៈឧបករណ៍តេស្តលឿនរហ័ស​ព្រឹកមិញនេះ​ មន្រ្តី​ពាក់ព័ន្ធ​ផ្សេង​ទៀត​លទ្ធផលអវិជ្ជមានទាំងអស់ និងរង់ចាំការធ្វើតេស្តជាលើកទី២បន្តទៀត ហើយ​អ្នកដែលពាក់ព័ន្ធត្រូវបានធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម