Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារដើមគ២នាក់វិជ្ជមានកូវីដ-១៩មិនមានសាច់ញាតិនៅខេត្តបាត់ដំបងជាប់ពាក់ព័ន្ធ

បានផុស

នៅ

ខេត្តបាត់ដំបង៖ ក្រោយការរកឃើញបុរសស្ត្រីចំនួន២នាក់មានស្រុកកំណើតរស់នៅខេត្តបាត់ដំបងដែលបច្ចុប្បន្នជាអាជីវករលក់បន្លែនៅក្នុងផ្សារដើមគតេស្ដវិជ្ជមានកូវីដ-១៩ លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាឱ្យមន្ត្រីមូលដ្ឋានទាំងអស់ចុះស្រាវជ្រាវជាបន្ទាន់ដើម្បីរកអ្នកជាប់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយការស្រាវជ្រាវលើបុរសស្ត្រី២នាក់ដែលវិជ្ជមានជំងឺកូវីដ-១៩ បង្ហាញថាមិនជាប់ពាក់ព័ន្ធនឹងសាច់ញាតិ និងអ្នកស្រុកទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ បុរសស្ត្រីទាំង២នាក់ទំនងជាប្តីប្រពន្ធនឹងគ្នាជាអាជីវករលក់បន្លែនៅផ្សារដើមគរដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្មីៗនេះ ​មានឈ្មោះ ជា អ៊ី ភេទប្រុស អាយុ៤៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ រឿម សុធន ភេទស្រី អាយុ៥១ឆ្នាំ ទាំង២នាក់មានសាវតាមានស្រុកកំណើតរស់នៅក្នុងភូមិ ឃុំខាងលើ។

ពាក់ព័ន្ធនឹងព័ត៌មានថាបុរសស្ត្រីមានផ្ទុកនូវជំងឺកូវីដ-១៩ នេះបានធ្វើឱ្យស្រទាប់មហាជនរស់នៅក្នុងក្រុងបាត់ដំបងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរដំបង២។

ប៉ុន្តែស្ថានភាពបានធូរស្រាលឡើងវិញក្រោយពីកម្លាំងគណៈបញ្ជាការ និងមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ឬអ្នកមានទំនាក់ទំនងរវាងបុរសស្ត្រី២នាក់ខាងលើបញ្ជាក់ថា ស្ត្រីឈ្មោះរឿម សុធន ធ្លាប់បានមកលេងស្រុកកំណើតតាំងពីថ្ងៃបុណ្យភ្ជុំបិណ្ឌមកម្លេះ ចំណែកឯឈ្មោះ ជា អ៊ី មានអត្តសញ្ញាណប័ណ្ណរស់នៅខេត្តបាត់ដំបងដែរ ប៉ុន្តែមិនធ្លាប់មកខេត្តបាត់ដំបងទេតាំងពីមុនមក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម