Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន សរសើរ​ប្រទេស​ចិន ក្នុង​ការ​អនុវត្ត “​ផ្លូវ​សូត្រ​សុខភាព​” ក្នុង​ការ​ផ្តល់​ថ្នាំពេទ្យ និង​វ៉ាក់សាំង ទៅកាន់​ប្រទេស​ជាច្រើន

បានផុស

នៅ

ការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​សុន្ទរកថា បើក​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី​ស្តី​ពី “​ពិភពលោក​ក្នុង​ការ​ផ្លាស់ប្ដូរ ​រួមដៃគ្នា​ដើម្បី​ពង្រឹង​អភិបាលកិច្ច​សកល និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​” តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​។

មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​ខួប​គម្រប់​២០ ឆ្នាំ​នៃ​ការបង្កើត​វេទិកា ដែល​កន្លងមក​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ន​យោ​បាយ​, សេដ្ឋកិច្ច​-​សង្គម​, វប្បធម៌ និង​បរិស្ថាន​។

សម្តេច​បន្ត​ថា “​បច្ចុប្បន្ន​ជំងឺ​កូ​វីដ​-១៩ បាន​បន្ត​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​សកល និង​ការអភិវឌ្ឍ​ជារួម​។ ក្នុង​បរិការណ៍​នេះ គ្មាន​ប្រទេស​ណាមួយ​មាន​សុវត្ថិភាព​នោះ​ទេ ដរាបណា​ប្រទេស​ទាំងអស់ មិនមាន​សុវត្ថិភាព​។ ក្នុងន័យនេះ កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់ និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​ចិន ក្នុង​ការ​អនុវត្ត “​ផ្លូវ​សូត្រ​សុខភាព​” ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​តួនាទី​ឈានមុខ ក្នុង​ការ​ផ្តល់នូវ​ថ្នាំពេទ្យ​, គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ទាន់ពេលវេលា​ទៅកាន់​ប្រទេស​ជាច្រើន ដែល​នេះ​ជា​សក្ខីភាព​មួយ​យ៉ាង​ប្រចក្ស​អំពី​ភាព​ដឹកនាំ​សកល​របស់​ប្រទេស​ចិន​”​។

ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ផ្តល់​ថ្នាំពេទ្យ​, គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ ក៏ដូចជា​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ចំនួន​២,៨ លាន​ដូ​ស​ដល់​កម្ពុជា ដែល​ក្នុងនោះ ចំនួន​១,៣ លាន​ដួស ជា​ជំនួយ​មនុស្សធម៌។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទៀត ដែល​បណ្ដាលមកពី​ភាព​តានតឹង នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ រវាង​ប្រទេស​មហាអំណាច ស្រប​ពេល​ជាមួយនឹង​ការ​ងើបឡើង​នៃ​ប្រទេស​មហាអំណាច​កណ្ដាល ដែល​បាន​បោះជំហាន​យ៉ាង​លឿន​នៅ​លើ​ឆាកនយោបាយ​ក្នុង​តំបន់​។ ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​នេះ សម្តេច​តេ​ជោ​យល់​ឃើញ​ថា ពិភពលោក​ពិតជា​ត្រូវការ​អភិបាលកិច្ច​សកល មួយ ដែល​គាំទ្រ​ពហុភាគី​និយម និង​គោរព​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ ដែល​មិន​គិតពី​ទំហំ ឬ​ធនធាន ដោយមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល​។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ដែរ​ថា កម្ពុជា​ទទួលស្គាល់​នូវ​តួនាទី​ស្នូល នៃ​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក ដែល​មាន​ភាព​ស្មុគស្មាញ និង​អន្តរ​ទំនាក់ទំនង​។ នៅក្នុង​បរិការណ៍​នេះ ប្រទេស​នីមួយៗ​គួរតែ​ដើរ​តួនាទី​កាន់តែ​សកម្ម​នៅក្នុង​អភិបាលកិច្ច​សកល ដោយ​ភាព​បត់បែន​, ស្ថាបនា និង​ឥរិយាបថ​ទទួលខុសត្រូវ​។ ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ បាន​ជ្រើស​យក​មូលបទ “​ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​” ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ដៃគូ​អាស៊ី​-​អឺរ៉ុប​ទាំងអស់ ដែល​មិន​ត្រឹម​ត ជំរុញ​ភាពជា​ដៃគូ ASEM សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកកម្ពស់ អភិបាលកិច្ច​សកល​សំដៅ​ពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លើកឡើង​ដែរ​ថា កម្ពុ​ជា​មាន​ចក្ខុវិស័យ​អំពី​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដែលមាន​សមត្ថភាព​ក្នុងការ​នាំមក​នូវ​សាមគ្គី​ភាព​ក្នុងចំណោម​ប្រទេស​ទាំងអស់ ដើម្បី​ចូល​រួម​ចំណែក​ដល់​ដំណើរការ​ស្ដារ​ឡើង​វិញ។ សន្ទុះ​វិជ្ជមាន​ដែល​សម្រេច​បាន ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ចាប់តាំងពី​ការបង្កើត​មក បាន​រួម​ចំណែក​ដល់​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ពិភពលោក លើ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, កាលានុវត្តភាព​វិនិយោគ​, ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​ការ​ត​ភ្ជាប់​រវាង ប្រជាជន​និង​ប្រជាជន។

ខណៈ​ពេល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ នៅតែ​ជា​កម្លាំង​ជំរុញ ដើម្បី​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក​សម្រាប់​បុព្វហេតុ​សន្តិភាព​, សន្តិសុខ​, វិបុលភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម