Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង​បិទ​ផ្សារ​ព្រៃ​ខ្មែរ មន្ទីរ​ព្យាបាល​១​កន្លែង​និង​វត្ត​១​កន្លែង​ជា​បណ្តោះអាសន្ន​

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​ទីតាំង​ចំនួន​បី​កន្លែង រួមមាន​មន្ទីរ​សម្រាក​ព្យាបាល​ផ្សារឆ្នាំង វត្ត​ទួល​សទ្ធា​ស​ត្ថា​រាម និង​ផ្សារ​ព្រៃ​ខ្មែរ ក្នុងភូមិ​សាស្ត្រ​ក្រុង និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​២០​មេសា​នេះ​ថា​ ការសម្រេច​បិទ​ទីតាំង​ទាំង​បី​ខាងលើ​នេះ​ ដោយសារ​ទីតាំង​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​វិជ្ជមាន​ឈ្មោះ នូ​ចុ​ល រស់នៅ​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់​ឆ្នាំង​នៅ​ថ្ងៃទី​១៩ ​ខែមេសា​ ឆ្នាំ​២០២១។

លោក​អភិបាលខេត្ត​បាន​ឲ្យ​ទីតាំង​នីមួយៗ​ត្រូវធ្វើ​ការស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ដើម្បី​ធ្វើ​តេស្ត​រក​កូ​វីដ​១៩​ និង ធ្វើ​ច​ត្តា​ឡី​ស័ក​រៀងៗ​ខ្លួន​៕

ដោយ​ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម