Connect with us

ព័ត៌មានជាតិ

មន្ត្រី​ប៉ូលិស​៤​រូប​ធ្វើ​ប្រតិបត្តិការ​ចាប់ខ្លួន​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៣ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​លោកស្នងការ​ក្រុង

បានផុស

នៅ

ភ្នំពេញ​ ៖ មន្ត្រី​ប៉ូលិស​៤​រូប​ធ្វើ​ប្រតិបត្តិការ​ចាប់ខ្លួន​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៣ នៅ​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២១​នៅ​គោលដៅ​រង្វង់​មូល​ព្រហ្ម​មុខ​បួន សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ចំនួន​០៤​រូបនោះ​ទី​១. លោក​អនុសេនីយ៍ឯក វែង រី​ណា នាយផ្នែក​អត្តសញ្ញាណ​កម្ម នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ (​ជនរងគ្រោះ​) ចំនួន ១​លាន​រៀល​២. លោក​អនុសេនីយ៍ឯក កែវ សុខ​ជា មន្ត្រី​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចំនួន​៥០​ម៉ឺន​រៀល​៣. លោក​អនុសេនីយ៍ឯក លីន លី មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំនួន​៥០​ម៉ឺន​រៀល​៤. លោក ឯល សុភ័ក្ត្រ មន្ត្រី​កិច្ចសន្យា ចំនួន​៥០​ម៉ឺន​រៀល​។​

ក្នុង​នោះ​ដែរ ​លោក​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​រៀល​ដល់ លោក​អនុសេនីយ៍ឯក វែង រី​ណា ដែលជា​ជនរងគ្រោះ​ផងដែរ។

គួរ​បញ្ជាក់​ថា ​មន្ត្រី​យោធា​ម្នាក់ ត្រូវ​បាន​នគរបាល​ខ​ណ្ឌ​ជ្រោយចង្វារ​ចាប់វាយ​ខ្នោះ​ភ្លាមៗ ក្រោយ​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ «​បិទ​ខ្ទប់​» ហើយ​ជេរប្រមាថ​មើលងាយ និង​វាយ​មកលើ​សមត្ថកិច្ច ដែល​កំពុង​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នៅ​គោលដៅ បណ្តាល​ឲ្យ​រងរបួស​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០​មេសា​ឆ្នាំ​២០២១ នៅ​ចំណុច​ជិត​រង្វង់​មូល​បាយ័ន​ផ្លូវជាតិ​លេខ​៦​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។

ជនសង្ស័យ​ឈ្មោះ ខៀវ ចាន់​សុភ​ក្ក្រា អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា​សកលវិទ្យា​ល័យ​ការពារជាតិ រស់នៅ​ផ្ទះ​លេខ​២២​អឺ​០ ផ្លូវ​៥៧២ ខណ្ឌទួលគោក ជិះ​ម៉ូតូ​CPX​ពណ៌​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GV-5578​បាន​ប្រើ​មួកសុវត្ថិភាព​វាយ​ទៅលើ​សមត្ថកិច្ច​ម្នាក់ ឈ្មោះ វេ​ង ឌី​ណា ភេទ​ប្រុស ពាក់​ស័ក្តិ​៣ រងរបួស​បែក​ចិញ្ចើម ផ្នែក​ខាងស្ដាំ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្យាបាល​ភ្លាមៗ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម