Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសម្រេចបិទផ្សារដេប៉ូ ក្រោយមានអាជីវករនិងប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខណ្ឌទួលគោកបានចេញសេចក្ដីប្រកាសចម្រេចបិទផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១​ ជាបណ្ដោះអាសន្ន បន្ទាប់ពីមានអាជីវករ និងប្រជាពលរដ្ឋមួយចំនួនឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។

ក្នុងសេចក្ដីប្រកាសនេះ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌទួលគោកសូមផ្អាកដំណើរការបណ្ដោះ​អាសន្ន​នូវ​មូលដ្ឋាន ផ្សារដេប៉ូ រយៈពេល១៤​ថ្ងៃ​ ចាប់ពីម៉ោងសូន្យនាទី​ថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៥ ​ខែឩសភា ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ដល់បងប្អូនអាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើនេះ។

រដ្ឋបាលខណ្ឌទួលគោកសូមអំពាវនាវដល់បងប្អូនអាជីវករ ​សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារ​ក្នុង​ទី​តាំងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែល​បាន​ចេញ​ចូលចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៤ ខែមាសា ឆ្នាំ២០២១ បើមានអាការៈ ឬមានការ​សង្ស័យ​ថាឆ្លងជំងឺកូវីដ១៩ សូមមកយកសំណាកតេស្ដរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅបរិវេន​ផ្សារ​ដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងអនុវត្តវិធានការចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ​តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម