Connect with us

ព័ត៌មានជាតិ

ប្រកាស​ព្រឹកនេះ ខេត្តតាកែវ​មាន​អ្នក​​ឆ្លង​​កូវីដ-១៩ ចំនួន​ ០៩ នាក់​​ទៀត

បានផុស

នៅ

ខេត្តតាកែវ៖ តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា មានពលរដ្ឋតេស្ដរកឃើញឆ្លងវីរុស កូវីដ-១៩ មានចំនួន០៩នាក់។

អ្នកវិជ្ជមានទាំង០៩នាក់នោះ មាននៅភូមិម្កាក់០១នាក់ ភូមិត្រកៀត០៣នាក់ ក្នុងឃុំចំប៉ី និងភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ០៤នាក់ ស្រុកបាទី និងមាននៅភូមិជម្រៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស០១នាក់ សរុបចំនួន០៩នាក់ ដោយនៅស្រុកបាទី ០៨ករណី និងនៅស្រុកព្រៃកប្បាស០១ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ជូនដែរថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ខេត្តតាកែវ មានពលរដ្ឋ ឆ្លងវីរុសមេរោគកូវីដ-១៩ និងជាសះស្បើយ សរុបចំនួន៥៩នាក់ ក្នុងនោះស្រុកត្រាំកក់ មានចំនួន ០៣នាក់ ស្រុកបាទី មានចំនួន១៣នាក់ ស្រុកព្រៃកប្បាស មានចំនួន៣២នាក់ ស្រុកសំរោង មានចំនួន០៦នាក់ ស្រុកកោះអណ្ដែត មានចំនួន០២នាក់ ស្រុកគីរីវង់ មានចំនួន០១នាក់ និងក្រុងដូនកែវ មានចំនួន០២នាក់ ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម