Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត កំពុង​រៀបចំ​មណ្ឌល​ព្យាបាល​កូ​វីដ​១៩ មួយ​កន្លែង​ទៀត​នៅក្នុង​ខណ្ឌដង្កោ

បានផុស

នៅ

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា បន្ទាប់ពី​បញ្ចប់​ការរៀបចំ​មណ្ឌល​ព្យាបាល​កូ​វីដ​១៩ កម្រិត​ស្រាល​នៅ​កោះ​ពេជ្រ​ជំហាន​ទី​២ ដែល​បង្កើន​ចំនួន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​កោះ​ពេជ្រ​ដល់​ប្រមាណ​ជិត​២៦០០​គ្រែ ក្រុមការងារ​បាន​បន្ត​ទៅ​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មួយ​កន្លែង​ទៀត​នៅក្នុង​ខណ្ឌដង្កោ ដើម្បី​ត្រៀម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​និង​ក្រុមការងារ​សង្ឃឹមថា ការឆ្លង និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​ត្រូវ​បញ្ចប់​នៅក្នុងពេល​ឆាប់ៗ​ខាង​មុខ ហើយ​ទីតាំង​ដែល​​រៀបចំ​ទាំងនេះ នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​យើង​នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ទាំងនេះ​ឲ្យ​បាន​ឆាប់រហ័ស និង​បានល្អ ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការទ​ទួល​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩-​។

​ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣​កុំ ៣ ការពារ​) ក៏ដូចជា​ក្នុង​ការទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ និង​ការ​គោរព​គោលការណ៍​អនុវត្ត​ក្នុង​ការបិទ​ខ្ទប់​មួយរយៈ​ពេល​ខ្លី ដើម្បី​យើង​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​និង​ឈាន​ដល់​ការ​បញ្ចប់​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ប្រទេស​របស់​យើង​បាន​ឆាប់រហ័ស​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ពលរដ្ឋចិនរស់នៅកម្ពុជាចំនួន ១ម៉ឺននាក់ហើយបានទទួលការចាក់វ៉ាក់សាំងដូសទី១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម