Connect with us

ព័ត៌មានជាតិ

ក្រុមសមត្ថកិច្ចកោះកុង ចុះយកសំណាកហាងម៉ាស្សា ក្រោយល្មើស និងបិទអាជីវកម្ម

បានផុស

នៅ

កោះកុង៖ ក្រុមគ្រូពេទ្យខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានចុះយកសំណាករបស់ក្រុមនារីជាបុគ្គលិកហាងម៉ាស្សាមួយកន្លែងនៅសង្កាត់ស្មាច់មានជ័យ បន្ទាប់ពីលោកអភិបាលក្រុងខេមរភូមិន្ទ សម្រេចបិទអាជីវកម្មទាំងស្រុង។

យ៉ាងហោចមានម្ចាស់អាជីវកម្ម ចុងភៅ និងនារីបុគ្គលិកវៀតណាម៦នាក់ដែលត្រូវបានយកសំណាកភ្លាមៗក្រោយបិទអាជីវកម្មនៅយប់ថ្ងៃទី២០ ខែមេសា ពេលរកឃើញថាបានល្មើសបម្រាមរាជរដ្ឋាភិបាលអំឡុងពេលរីករាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា កាលដែលតម្រូវឱ្យយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ព្រោះមាននារីវៀតណាម៣នាក់មកស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាមត្រឹមត្រូវ។ ដូច្នេះត្រូវចាប់បញ្ចូនចេញទៅប្រទេសកំណើតពួកគេវិញ ដោយត្រូវពិនិត្យសុខភាពជាមុនសិន។

លោកអភិបាលក្រុងខេមរភូមិន្ទ បន្ថែមថា ទីតាំងម៉ាស្សាយីហោ ម៉ាស្សា៣៧៩ ដែលបិទអាជីវកម្មចាប់ពីថ្ងៃទី២០ មេសា តទៅ ស្ថិតនៅ ភូមិ២ សង្កាត់ស្មាច់មានជ័យ។ ម្ចាស់ឈ្មោះ ង្វៀង គឹមសៀង ភេទស្រី ជនជាតិវៀតណាម និង ឈ្មោះ ប្រាក់ ប៊ុនថន ហៅ ចក់ ជនជាតិខ្មែរ ជាអតីតអធិការរងក្រុងខេមរភូមិន្ទ បានចូលនិវត្តន៍។

បុគ្គលិកជនជាតិវៀតណាមទាំងអស់ ចំនួន ០៤ នាក់៖

១. ឈ្មោះ MAI BICHVAN ភេទ ស្រី អាយុ ៣០ ឆ្នាំ (កាន់លិខិតឆ្លងដែន ផុតសុពលភាពទិដ្ឋាការ)

២. ឈ្មោះ NGUYEN THLIYNHI ភេទស្រី អាយុ ៣០ ឆ្នាំ (គ្មានលិខតិឆ្លងដែន)

៣. ឈ្មោះ NGLIYEN HONG ភេទស្រី អាយុ ៣១ ឆ្នាំ (គ្មានលិខិតឆ្លងដែន)

៤. ឈ្មោះ NGLIYEN KIMNHO ភេទស្រី អាយុ ១៦ ឆ្នាំ (គ្មានលិខិតឆ្លងដែន)។

មូលហេតុនៃការបិទអាជីវកម្ម ក៏ព្រោះតែម្ចាស់ហាងម៉ាស្សាខាងលើ មិនបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលតម្រូវឱ្យគ្រប់អាជីវកម្ម ខារ៉ាអូខេ ម៉ាស្សា និងរមណីយដ្ឋាន ផ្អាកអាជីវកម្មរបស់ខ្លួន តបតាមសេចក្កីសម្រេចរបស់ប្រមុខរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងនគរបាលខេត្តកោះកុងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ មានប្រសាសន៍ថា ស្រ្តីជនជាតិវៀតណាមទាំង៣ខាងលើ ក្រុមការងារនឹងរៀបចំឯកសារសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ចូនពួកគេចេញពីប្រទេសកម្ពុជា។

ក្នុងបរិបទជំងឺកូវីដ-១៩ ស្នងការរង បញ្ជាក់ទៀតថា សមត្ថកិច្ច និងមន្រ្តីសុខាភិបាលសុំពេលវេលាយកសំណាករបស់ពួកគេទៅធ្វើតេស្តពិនិត្យរកវីរុសកូវីដ-១៩ ជាមុនសិន នៅពេលដឹងលទ្ធផលយ៉ាងណានឹងនីតិវិធីតាមច្បាប់បន្ត៕

អត្តបទ៖ សិរីវឌ្ឍន:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៧ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២២ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម