Connect with us

ព័ត៌មានជាតិ

ខេត្តកំពត​ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៣​នាក់​បន្ថែមទៀត

បានផុស

នៅ

​រដ្ឋបាល​ខេត្តកំពត​បា​ន​ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៣​នាក់​បន្ថែមទៀត​ និងអ្នកពាក់ព័ន្ធ​ជិត​៨០​នាក់​។​

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​នៅ​ថ្ងៃទី​២១​ ខែមេសា​នេះ​ បាន​ឲ្យ​ដឹងថា​ អ្នក​វិ​ជ្ជមាន​ចំនួន​៣​នាក់​នោះ​មាន​ទី​១.​ឈ្មោះ ​ឈីន​ សន​ ភេទ​ប្រុស​ អាយុ​៤៦ឆ្នាំ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​កោះ​តា​ចាន់​ ឃុំ​កំពង់ត្រាច​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត​ មានផ្ទុកមេរោគ​កូ​វីដ​១៩​ ត្រូវ​បានដាក់​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពត​ ដោយមាន​អ្នកជាប់​ពាក់ព័ន្ធ​ចំនួន​២៥​នាក់ ​រួមទាំង​ក្រុមគ្រួសារ​។​ ទី​២.​ឈ្មោះ​ អន ​ស្រី​យី​ ភេទ​ស្រី​ អាយុ​២៤ ឆ្នាំមាន​ផ្ទៃពោះ​៨ ​ខែ​មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ដើម​ស្លាយ​ ឃុំ​ព្រៃ​ជិះ ​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​ បាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ​ត្រូវបាន​ប​ញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្តកំពត ដោយមាន​អ្នកពាក់ព័ន្ធ​ចំនួន​៧​នាក់​។​ ទី​៣​ឈ្មោះ ភួ​ន​ ភេ​ន ភេទ​ស្រី ​អាយុ​៣៩​ឆ្នាំ​មាន​ទីលំនៅ ​នៅ​ភូមិ​តេ​ជោ​ដំរី​ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក​ ខេត្តកំពត ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ហើយ​ត្រូវបាន​ស​ម្រាកនៅ​មន្ទីរ​ពេទ្យ​បង្អែក ​ប៊ុន រ៉ានី​ ហ៊ុន សែន​ កោះស្លា​ ដោយមាន​អ្នកពាក់ព័ន្ធ​ចំនួន​៤៧​នាក់​៕

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម