ព័ត៌មានជាតិ
ជំនួយឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ បានដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ២កន្លែង នៅខេត្តស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំជាន់ខ្ពស់វ័យក្មេងរដ្ឋបាលខេត្តស្វាយរៀង លោក រាណ សុវណ្ណារិទ្ធិ លោក ផៃ ធន លោកស្រី ប៉ែន ពិសី លោកស្រី អ៊ុង វ៉ែនពិសី និងលោកស្រី សេង ចរិយា សមាជិកក្រុមប្រឹក្សាខេត្ត បាននាំយកនូវសម្ភារៈមួយចំនួនរួមមាន ទឹកក្រូច ២០កេស ទឹកសុទ្ធ២០កេស និងទឹកសុទ្ធ ៨០យួរ មកប្រគល់ជូនមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ សាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែកស្វាយជ្រំ។
នេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយឧបត្ថម្ភដល់មន្រ្តីជួរមុខរួមមាន គ្រូពេទ្យ អាជ្ញាធរ និងកងកម្លាំងជាដើម ដែលកំពុងមមាញឹកក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជាចលករជួយគាំទ្រជាស្មារតី និងសម្ភារៈ ពីខាងក្រោយ ដែលយុវជនចូលរួមជួយការងារសង្គមក្នុងបរិការណ៍កូវីដ-១៩។
នាឱកាសនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់វ័យក្មេងរដ្ឋបាលខេត្តស្វាយរៀង បានពាំនាំវនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ឌី វិជ្ជា និងថ្លែងអំណរគុណដល់កងទពអាវស ដែលបានលះបង់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕
អត្ថបទ៖ ភក្ដី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង