Connect with us

ព័ត៌មានជាតិ

ច្រើនបំផុតករណីស្លាប់មនុស្សប្រុសស្រី ៥ នាក់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសមុននេះថា មនុស្សប្រុសស្រីចំនួន ៥នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។

អ្នកទាំង៥នោះរួមមាន៖

១. បុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី ០៨ ខែមេសា ហើយបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវិរុសកូវីដ១៩។

២. ស្ត្រីជនជាតិខ្មែរអាយុ ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ ចូលមន្ទីរពេទ្យនៅថ្ងៃទី ១៩ ខែមេសា វេលាម៉ោង ១៨៖៣០ នាទីស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យគ្រូពេទ្យសង្គ្រោះបន្ទាន់ និងប្រើម៉ាស៊ីនជំនួយ។

ជាករណីសង្ស័យគ្រូពេទ្យបានយកសំណាកនិងរកឃើញវិជ្ជមានកូវីដ១៩ អ្នកជំងឺបានស្លាប់នៅថ្ងៃទី ២០ ខែមេសាដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ។

៣. បុរសជនជាតិខ្មែរ អាយុ ៦៣ ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជំងឺលើស សម្ពាធឈាម និងទឹកនោមផ្អែមប្រចាំកាយ បុរសរូបនេះបានស្លាប់មុនពេលចូលមកដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យធ្វើតេស្តសំណាកឃើញវិជ្ជមានជំងឺកូវីដ១៩ គ្រូពេទ្យសន្និដ្ឋានថាបុរសរូបនេះស្លាប់ដោយសារជំងឺកូវីដ១៩ រួមផ្សំនឹងជំងឺប្រចាំកាយ។

៤. ស្ត្រីជនជាតិខ្មែរ អាយុ៥២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី ២០ ខែមេសា វេលាម៉ោង៣៖១៥នាទី ក្នុងស្ថានភាពក្តៅខ្លួន និងហត់ខ្លាំង គ្រូពេទ្យធ្វើតេស្តសំណាកឃើញវិជ្ជមានកូវីដ១៩។ អ្នកជំងឺបានស្លាប់នៅម៉ោង ០៦៖០០ ថ្ងៃដដែលដោយសារជំងឺកូវីដ១៩។

៥. ស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី​១២ ខែមេសា ក្នុងស្ថានភាពក្តៅខ្លួន និងហត់ខ្លាំង ហើយបានស្លាប់នៅថ្ងៃទី ២០ ខែមេសា វេលាម៉ោង ១៧៖៥០ នាទី ដោយសារជំងឺកូវីដ១៩ រួមផ្សំនិងជំងឺទឹកនោមផ្អែមប្រចាំកាយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម