Connect with us

ព័ត៌មានជាតិ

កម្មការិនី​ម្នាក់ឆ្លងកូវីដ១៩ ជិះរថយន្ដជាមួយកម្មករជា​ច្រើនទៀត​ចុះ​ឡើង​ទៅផ្ទះរាល់ថ្ងៃ

បានផុស

នៅ

កម្មការិនីម្នាក់ធ្វើការនៅរោងចក្រ7NG ឃុំ​វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ឈ្មោះ ឌឿ​ន ច​ន្ធា ​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ឆ្លង​ជំងឺកូ​វីដ​១៩ ហើយបាន​ជិះរថយន្ដ​ជា​មួយកម្មករ​កម្មការិនីជាច្រើនផ្សេងទៀត ចុះឡើងពីកន្លែងធ្វើការទៅផ្ទះរាល់ថ្ងៃ។ នេះ​បើ​យោងតាម​ការបញ្ជាក់ពី​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​ពារាំង នៅ​ព្រឹក​ទី​២១ ខែមេសា ឆ្នាំ២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់បានឲ្យដឹងថា កម្មការិនី​ដែលវិជ្ជមានជំងឺ​កូ​វីដ​១៩​រូបនេះ កន្លងមក​បាន​ជិះ​រថយន្ត​ដឹក​កម្មករ​ជាមួយ​កម្មករ​កម្មការិនីជាច្រើនផ្សេងទៀត​ជាប្រចាំ​ ពី​ផ្ទះ​ទៅកន្លែងធ្វើ​ការ ​និង​ពី​កន្លែងធ្វើការ​មក​ផ្ទះ​វិញ​។​

កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២១ កម្មការិនីរូបនេះមាន​អាការៈ​ក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យ​បាន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​ពិនិត្យ​សំណាក​។​ លុះដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២១​ ជាលទ្ធផល​គឺ​វិជ្ជមាន​កូ​វីដ​១៩​។​

មន្ត្រី​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​ពារាំងបានបញ្ជាក់ថា​ ករណីនេះ​អាចមាន​អ្នកពាក់ព័ន្ធ​ច្រើន​ ហើយមន្ត្រីជំ​នាញនិងក្រុមគ្រូពេទ្យកំពុងស្រាវជ្រាវរកនាក់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លង​រីក​រាល​ដាលចូលសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕

អត្ថបទ ៖ សុខុម​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម