Connect with us

ព័ត៌មានជាតិ

អាជីវក​រណា​គេចវេះ​មិន​ព្រម​ទៅ​យក​សំណាក​ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ចូល​លក់ដូរ​ពេល​បើក​ផ្សារ​ឡើងវិញ​ទេ

បានផុស

នៅ

​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​ បាន​ណែនាំ​ដល់​បងប្អូន​អាជីវករ​នៅ​ផ្សារ​អូឡាំពិក​ទាំងអស់​អញ្ជើញ​ទៅ​ពិនិត្យ​យក​សំណាក​រក​មេរោគ​កូ​វីដ​១៩​ នៅ​រោងភាពយន្ត​សម្ដែង​សិល្បៈ​ចេនឡា​ឲ្យ​បាន​គ្រប់គ្នាៗ​។ ក្នុងករណី​អាជីវក​រណា​គេចវេះ​មិន​ព្រម​ទៅ​យក​សំណាក​នោះ​ គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​នោះ​ចូល​លក់​ដូរ​ ពេល​ផ្សា​របើក​ដំណើរការ​ឡើងវិញ​នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខ​ណ្ឌ​បឹង​កេងកង​ នៅ​ថ្ងៃទី​២១​មេសា​នេះ​ បាន​ឲ្យ​ដឹងថា​«​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​ សូម​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​អូ​ឡាំ​ពិ​ច​ទាំងអស់​ សូម​អញ្ជើញ​ទៅ​ពិនិត្យ​យក​សំណាក​រក​មេរោគ covid-19 នៅ​រោងភាពយន្ត​សម្ដែង​សិល្បៈ​ចេនឡា​ឲ្យ​បាន​គ្រប់គ្នា​ដោយ​បញ្ជាក់​ពី​អាសយដ្ឋាន​ ដែល​ខ្លួន​កំពុង​រស់នៅ​ឲ្យ​បាន​ច្បាស់លាស់​ជូន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​យក​សំណាក់​នៅ​ទីនោះ​»​។

រដ្ឋបាល​ខណ្ឌ​បាន​បន្តថា​ ក្នុង​ករណី​ដែល​អាជ្ញាធរ​ឃើញ​ថា​ បងប្អូន​ខកខាន​ឬ​គេចវេះ​មិនបាន​យក​សំណាក​ហើយ​អាជ្ញាធរ​ពិនិត្យ​ទៅ​មាន​ពាក់ព័ន្ធ​ជាមួយ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូឡាំពិក​ ដែល​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​នោះ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ដែល​មិនបាន​ទៅ​យក​សំណាក​រក​មេរោគ​កូ​វីដ​១៩​នោះ​ ចូល​ប្រកប​អាជីវកម្ម​លក់ដូរ​នៅ​ពេល​ដែល​អាជ្ញាធរ​បើក​ដំណើរការ​ផ្សារ​អូរ​ឡាំ​ពិ​ច​ឡើងវិញ​ឡើយ​។

​រដ្ឋបាល​បឹង​កេងកង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ បងប្អូន​អាជីវករ​ទាំងអស់​នឹង​ចូលរួម​ទៅពិនិត្យ​យក​សំណាក​រក​មេរោគ​កូវីដ​គ្រប់គ្នា ​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ មកដឹងពីទីតាំងក្រសួងពាណិជ្ជកម្ម​ដាក់លក់ទំនិញ​នៅតំបន់​ក្រហម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម