Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បិទ​ផ្សារ​ពិភព​ថ្មី​ឈូក​មាស​ និង​ផ្សារ​រីករាយ​ជា​បណ្ដោះអាសន្ន

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បានសម្រេច​ផ្អាក​ដំណើរការ​ផ្សារ​ពិភពថ្មី​ឈូក​មាស​ផ្សារ​រីករាយ​និង​អាជីវករ​ទាំងអស់​ដែល​លក់ដូរ​នៅ​ជុំវិញ​ស្ថិតនៅក្នុង​សង្កាត់​ក្រាំងធ្នង់ ​និង ​សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ ជា​បណ្តោះអាសន្ន​ក្រោយ​មាន​អាជីវករ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខ​ណ្ឌ​សែន​សុខ ​ចុះ​ថ្ងៃទី​២១​មេសា​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​បិទ​ផ្សារ​ទាំងពីរ​នេះ​ដោយសារ​ស្ថានភាព​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​បងប្អូន​អាជីវករ​និង​ប្រជាពលរដ្ឋ​បាន​ឆ្លង​វីរុស​កូ​វីដ​១៩​ក្នុង​សហគមន៍ ២០​កុម្ភៈ​ដែល​ស្ថានភាព​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ព្រឺ​បារម្ភ​នឹង​ចាំបាច់​ត្រូវមាន​វិធានការ​សុខាភិបាល​ត្រូវ​ទប់ស្កាត់​ជាបន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខណ្ឌ​បាន​បន្ត​ថា​ «​ចំពោះមុខ​រដ្ឋបាល​ខណ្ឌ​សុំ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​ពិភព​ថ្មី​ឈូក​មាស​ផ្សារ​រីករាយ​នឹង​ការលក់ដូរ​នៅ​ជុំវិញ​ទីតាំង​ខាងលើ​ទាំងអស់​ក្នុង​សង្កាត់​ក្រាំងធ្នង់​និង​សង្កាត់​គោក​ឃ្លៀង​ខណ្ឌ​សែន​សុខ​រយៈពេល​១៤​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២១​ខែមេសា​ដល់​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២១​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ដល់​បងប្អូន​អាជីវករ​អតិថិជន​ក៏ដូចជា​ប្រជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ក្នុង​ទីតាំង​សារ​ខាងលើ​។

រដ្ឋបាល​ខណ្ឌ​សែន​សុខ​សូម​អំពាវនាវ​ដល់​បង​ប្អូន​អាជីវករ​សន្តិសុខ​បុគ្គលិក​កម្មករ​បម្រើការ​ងារ​ក្នុង​ផ្សារ​និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ​ជាមួយ​អាជីវករ​លក់ដូរ​នៅ​តូប​លេខ​០០៥ ផ្សារ​ពិភពថ្មី​ឈូក​មាស​និង​មាន​អាការ​សង្ស័យ​សូម​ប្រញាប់​រួសរាន់​ទៅ​យក​សំណាក​តេស្ត​រក​មេរោគ កូ​វីដ​១៩​ជាបន្ទាន់​នៅ​ផ្លូវអា ខាងត្បូង​ផ្សារ​ពិភពថ្មី​ឈូក​មាស​។

រដ្ឋបាល​ខណ្ឌ​សែន​សុខ​សង្ឃឹម​ជឿជាក់​ថា ​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណជន​ជាពិសេស​អាជីវក​រទាំង​អស់​ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​ផ្សារ​ពិភពថ្មី​ឈូក​មាស​ផ្សារ​រីករាយ​និង​អាជីវករ​ថត​នៅ​ជុំវិញ​ទាំងអស់​មានការ​យល់​អធ្យាស្រ័យ​និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដំណាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម