Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន នៅ​ឥណ្ឌូណេស៊ី នឹង​ផ្តោត​ទៅ​លើ​ប្រធានបទ​ធំៗ​ចំនួន​៣ ដើម្បី​ឆ្លើយតប​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ​តប​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម ជា​ប្រធាន​អាស៊ាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ដោយផ្ទាល់ នៅក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ ២០២១ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។

​​បើ​តាម​ក្រសួងការបរទេស នៅ​ក្នុង​ឱកាស​កិច្ចប្រជុំ​នេះ មេដឹកនាំ​អាស៊ាន​រំពឹងថា នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​ប្រធានបទ​ធំៗ​ចំនួន​៣ គឺ​ការជំរុញ​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន រួមទាំង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ឆ្លើយតប​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋ កិច្ច​-​សង្គម​ឡើងវិញ ទំនាក់ទំនង​អាស៊ាន​ជាមួយ​ដៃគូ​ក្រៅ​តំបន់ និង​ការវិវត្តន៍​នៃ​ស្ថានការណ៍​អន្តរជាតិ និង​ក្នុង​តំបន់ ដែលជា​ផលប្រយោជន៍ និង​ការបារម្ភ​រួម​។

​នៅ​ឯ​កិច្ចប្រជុំ​នោះ​ដែរ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ស្វាគមន៍​ពេល​ល្ងាច ដែល​រៀបចំឡើង​ដោយ​លោកជំទាវ រ៉េត​ណូ ម៉ា​ស៊ូ​ឌី រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី នៅ​ល្ងាច​មុន​ថ្ងៃ​ប្រជុំ​មេដឹកនាំ​អាស៊ាន។

សូម​បញ្ជាក់​ថា អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នោះ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផង​ដែរ ហើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ឱកាស​ចេញដំណើ​រ សម្ដេច​តេ​ជោ ហ៊ុន សែន បានកំណត់​មិន​ឲ្យ​មាន​មន្ត្រី ឬ​ថ្នាក់ដឹកនាំ​ណា ជូន​ដំណើរ​ពេល​ឡើង​យន្តហោះ​នោះទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម