Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ភូមិមួយក្នុងស្រុកព្រៃនប់ ដោយសារការឆ្លងជំងឺកូវីដ១៩

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទភូមិ ភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ការសម្រេចបិទខ្ទប់ភូមិភ្នំតូច ធ្វើឡើងដើម្បីទប់ស្កាត់ជំងឺ​កូវីដ១៩ មិនឱ្យរាលដាលទៅតំបន់ផ្សេង។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែង​តែក្នុងករណីចាំបាច់ ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរប និងទៅកន្លែងទិញម្ហូបអាហារ​ ព្រមទាំងទៅកន្លែងមន្ទីរពេទ្យជាដើម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម