Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ចាម​ផ្អាក​ជា​បណ្ដោះអាសន្ន​មណ្ឌល​សុខភាព​សំបូរ​ ក្រោយ​មាន​ពាក់​ព័ន្ធ​អ្នកជំងឺ​កូ​វីដ​​១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ចាម​បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​មណ្ឌល​សុខភាព​សំបូរ ​ស្ថិតនៅភូមិ​សំបូរ​ឃុំ​សំបូរ​ ស្រុក​បាធាយ ​ខេត្តកំពង់ចាម​ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​។​

យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តកំពង់ចាម ស្តីពី​ការផ្អាក​ជា​បណ្ដោះអាសន្ន​មណ្ឌ​ល​សុខភាព​សំបូរ ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ​ នៅ​ថ្ងៃទី​២២ ខែ​មេសា​នេះ​បាន​ឲ្យ​ដឹងថា​ អ្នកជំងឺ​ម្នាក់​ដែលមាន​ការពាក់ព័ន្ធ​នឹងមណ្ឌល​សុខភាព​នោះ ​មានឈ្មោះ​ ខៀវ​ ជា​ឡៃ​ ជាម​ន្ត្រី​ស្ម័គ្រចិត្ត​នៅ​មណ្ឌល​សុខភាព​សំបូរ ឃុំ​សំបូរ​ ស្រុក​បាធាយ​ ខេត្តកំពង់ចាម​។​

បើតាម​ក្រសួងសុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី​២១ ខែ​មេសា​ ឆ្នាំ​២០២១ ​ខេត្តកំពង់ចាម​មាន​អ្នក​ឆ្លងជំងឺ​កូ​វីដ​១៩​ចំនួន​១០​នាក់ កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​១០​នាក់​៕​

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម