Connect with us

ព័ត៌មានជាតិ

ទំនាស់​ក្នុង​គ្រួសារ យក​សាំង​មកចាក់​ស្រោច​ដុត​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​

បានផុស

នៅ

​បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដុត​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​បណ្តាល​ឲ្យ​ឆេះ​ទាំង​ផ្ទះ​ទាំង​មនុស្ស​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​បំផុត​។​

នៅ​កន្លែងកើតហេតុ​គេ​បានឃើញ​សព​ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ខ្មៅ​រោល​ដូច​ធ្យូង​ដេកស្លាប់​នៅ​លើ​គ្រែ​ក្តា​ឈើ​ជាប់​ជញ្ជាំង​ឥដ្ឋ ដោយ​ជើង​មួយ​កំណាត់​ត្រឹម​ជង្គង់​ទាំង​២​ត្រូវ​ភ្លើង​ឆេះ​នៅសល់តែ​ឆ្អឹង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​ធ្វើអត្តឃាត​នេះ បើតាម​ការសាកសួរមូលហេតុ​មកពី​មាន​ទំនាស់​ក្នុង​គ្រួសារ​។​

ហេតុ​ការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ ​បាន​កើតមានឡើង​នៅ​ម៉ោង២០​និង​៥០​នាទី​យប់ ថ្ងៃទី​២១​ ខែ​មេសា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋាន​ដែល​បាន​ចុះទៅ​កន្លែងកើតហេតុ​ទាំងយប់​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មាន ឈ្មោះ ចាន់ ប៊ិន (​ហៅ​ម៉ាត់​លី​) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​កន្លែង​កើត​ហេតុ។​​

បច្ចុប្បន្នសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម